អគ្គីភ័យឆេះឡរសំងួតស្រូវនៅក្រុមហ៊ុនហ្គោឌិនរ៉ាយ បណ្តាលឱ្យមនុស្សស្លាប២នាក់និងរងរបួស៤នាក់
| ព័ត៌មានជាតិ
SHARE

សេចក្ដីរាយការពីនគបាលបង្កាពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺបានឱ្យ ដឹងថា ករណីអគ្គ័ភ័យឆេះនេះកើតឡើងនៅវេលាម៉ោង១៤:៣០នាទីនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។

ករណីឆេះនៅចំកន្លែងឡរសំងួតស្រូវ របស់ក្រុមហ៊ុនខាងលើ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសចំនួន៤នាក់។ជនរងគ្រោះស្លាបមានឈ្មោះ១.អេង ចន្ឋី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដំណាក់ព្រីង ២.ឈ្មោះយឿន យ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រកិល អ្នកទាំង ពី រស នៅឃុំ ព្រះស្រែ/ស្រុក/ខេត្តជាមួយគ្នា។

សេចក្ដីរាយការបន្តថា មូលហេតុនៃការឆេះឡរសំងួតស្រូវនេះបណ្តាលមកពីជាងផ្សាដែកជួសជុល ឡរសំងួតស្រូវមិនប្រុងប្រយ័ត្ន បានធ្លាក់ផ្កាភ្លើងមកលើឡរសំងួត រួចក៍ផ្ទុះ បណ្តាលឱ្យឆេះតែម្តងទៅ។

ក្នុងការជួយសង្រ្គោះនោះ មានរថយន្តពន្ល់តអគ្គីភ័យទៅជួយសង្គ្រោះចំនួន៦គ្រឿង ប្រើទឺកអស់១៥រថយន្តទើបគ្រប់គ្រងស្ថានភាព បាននៅវេលាម៉ោង២០:៣០យប់នាថ្ងៃដដែល។

សូមបញ្ជាក់ថា ករណីខាងលើនេះបានឆេះឡសំងួតស្រូវចំនួន២កន្លែង ក្នុង១ឡសំងួតស្តុបស្រូវចំនួន៤០តោន។ចំពោះអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation