អបអរសាទរទទួលបានអ្នកដំណើរ ១០លាននាក់ នៅអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០១៨ ខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំអបអរសាទរការទទួលបានអ្នកដំណើរ ១០លាននាក់ នៅអាកាសយាដ្ឋានអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកឧត្តម វ៉ាន់ ណូរ៉ាក់ អគ្គនាយកអាកាសយាន្តដ្ឋានអន្តរជាតិ។

ឯកឧត្តម វ៉ាន់ ណូរ៉ាក់ អគ្គនា យកអាកាសយាន្តដ្ឋានអន្តរឃាតិទាំង៣ មានប្រសាសន៍ នេះជាពេលដ៏វិសេសវិសាលដើម្បីអបអរសាទរនូវសករាជថ្មីភាពជាដៃគូសហការរបស់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ដែលបានបម្រើសេវាកម្មអ្នកដំណើរចំនួន ១០លាននាក់ សម្រាប់អាកាស យានដ្ឋានអន្តរជាតិទាំង៣ ជាកំណត់ត្រាខ្ពស់ដំបូងបំផុត នៃការខិតខំប្រឹងប្រែងរយៈពេល ៥ឆ្នាំចុងក្រោយ ។

ជាក់ស្តែងនៅឆ្នាំមុនមានអ្នកដំណើរឆ្លងកាត់ ៨លាននាក់ នេះជាជោគជ័យដ៏ធំធេង ដោយសារតភ្ជាប់រវាងព្រលានយន្តហោះទាំង៣ នៅកម្ពុជាក្រោមប្រព័ន្ធតែមួយរួមចំណែកក្នុងការនាំអ្នកដំណើរកាន់តែច្រើនមកកម្ពុជា។ នៅឆ្នាំ ១៩៩៥ ក្រុមហ៊ុនខេមបូឌាអ៊ែរផតត្រូវបានផ្តល់ការទុកចិត្តឲ្យអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានអ្នកដំណើរប្រហែល ៥០០.០០០នាក់ មានតិចជាង ២០ដង បើប្រៀបធៀបនឹងពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមបន្តថា ការតភ្ជាបកាន់តែប្រសើរឡើង ហើយកាន់តែជោគជ័យ ដែលយើងបានច្របាច់បញ្ចូលគ្នារវាងអាកាសយានដ្ឋានទាំង៣ ឱ្យក្លាយទៅជាសហគមន៍តែមួយ គឺមានអ្នកដំណើរ ១០លាននាក់ សម្រាប់អាកាស យានដ្ឋានទាំង៣ ដោយទំនាក់ ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងដៃគូរពាក់ព័ន្ធរបស់អាកាសយានដ្ឋាននីមួយៗអស់រយៈពេលជាង ២៣ឆ្នាំចុងក្រោយនេះ។ យើងបានសហការបង្កើតស្តង់ដារជាពិសេសទំនាក់ទំនងសន្តិសុខនិងសុវត្ថិភាពក៏ដូចជាការគាំពារបរិស្ថានផងដែរជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជាជាគោលដៅសម្រាប់អ្នកដំណើរ ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង៣ កំពុងបម្រើសេវាកម្មជាង ៦០ គោលដៅ ។ ព្រលានយន្តហោះមិនត្រឹមតែជាស្ថានីយធ្វើដំណើរនិងមកដល់របស់ភ្ញៀវរាប់ទាំងអ្នករៀប ចំប្រព័ន្ធផ្សេងៗនៅ Runways Aprons ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរលើទីផ្សារទាំង១០ របស់ខេត្តព្រះសីហនុ មានចិនវៀតណាម អង់គ្លេស បារាំង អាមេរិក និងភ្ញៀវតំបន់អាស៊ាន មានការកើនឡើងខ្លាំង ពិសេសភ្ញៀវទេសចរជនជាតិចិន ភ្ញៀវខ្មែរក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។ ក្នុងរយៈ ពេល ១១ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចូលតាមព្រលានអន្តរ ជាតិខេត្តព្រះសីហនុ មានជិត ៣សែននាក់ ។ ពាក់ព័ន្ធទៅនឹងការងារទេសចរណ៍ មន្ទីរបានរៀបចំ ផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងគុណភាព និងសុវត្ថិភាព ដោយ មានការសហការពីស្ថាប័នពាក់ព័ន្ធនិងអាកាសចរណ៍ស៊ីវិល និងវិស័យឯកជន បានបើកកិច្ចប្រជុំជាមួយវិស័យឯកជនរាល់ ៣ខែម្ដង ពិសេសការផ្ដល់ធនធានសេវាកម្មសុវត្ថិភាពតាមព្រលានយន្តហោះខេត្តព្រះសីហនុ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation