ស្ត្រីជាម្ដាយជាតិយេម៉ែនម្នាក់បានប្រយុទ្ធតស៊ូរហូតទទួលបានទិដ្ឋាការដើម្បីទៅមើលកូនប្រុសរបស់ខ្លួនដែលកំពុងតែជិតស្លាប់នៅក្នុងសហរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ កាលពីថ្ងៃអង្គារ ស្រ្តីជាម្ដាយជនជាតិយេម៉ែន បានតស៊ូជំនះដោយជោគជ័យទៅលើការហាមឃាត់ការធ្វើដំណើរ របស់រដ្ឋបាលលោកTrump ដោយទទួលបានទិដ្ឋការធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ាដើម្បីមើលថែទាំ កូនប្រុសអាយុ២ ឆ្នាំរបស់នាងដែលកំពុងជិតស្លាប់នោះ។

អ្នកស្រី Shaima Swileh គ្រោងនឹងធ្វើដំណើរទៅទីក្រុងសានហ្វ្រានស៊ីស្កូនៅថ្ងៃពុធ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានផ្តល់ទិដ្ឋាការដល់នាង។

លោក Ali Hassan ត្រូវជាប្តីរបស់អ្នកស្រី Shaima Swileh គឺជាពលរដ្ឋអាមេរិកម្នាក់ដែលបាននាំកូនប្រុសរបស់ពួកគេឈ្មោះ Abdullah ទៅកាន់កាលីហ្វ័រនីញ៉ា កាលពីរដូវស្លឹកឈើជ្រុះដើម្បីទទួលការព្យាបាលសម្រាប់ជំងឺហ្សែនខួរក្បាល បន្ទាប់ពីសុខភាព របស់ក្មេងប្រុសនេះកាន់តែយ៉ាប់យ៉ឺន។

សូមជំរាបថា ប្រជាពលរដ្ឋមកពីប្រទេសយេម៉ែននិងប្រទេសចំនួន 4 ដែលភាគច្រើនជាមូស្លីមរួមជាមួយកូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡាត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្រោមការហាមឃាត់ការធ្វើដំណើរ ដែលត្រូវបានអនុម័តក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ។

កាលពីសប្តាហ៍មុនគ្រូពេទ្យនៅឯមន្ទីរពេទ្យកុមារ UCSF Benioff ក្នុងទីក្រុង Oakland បានប្រើវិធីអោយក្មេងប្រុសនេះនៅមានដង្ហើម ដើម្បីរងចាំម្តាយរបស់ខ្លួន ។ លោក Ali Hassan បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកចង់ឱ្យភរិយារបស់លោកអាច ថើបកូនប្រុសរបស់ពួកគេជាលើកចុងក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានហៅរឿងនេះថា "ជារឿងដ៏គួរអោយសោកសៅណាស់ ហើយការសម្រេចចិត្តរបស់យើងសម្រាប់គ្រួសារនេះ នៅពេលនេះ គឺជាពេលវេលាមួយដ៏លំបាករបស់ពួកគេ" ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation