ក្រុមហ៊ុនកូរ៉េ ជាង១ពាន់ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ តាមការឲ្យដឹង ពីមន្រ្តីជាន់ខ្ពស់ អគ្គនាយកពន្ធដា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកូរ៉េ ដែលបាន និងកំពុងបោះទុន វិនយោគនៅកម្ពុជា បានកើនឡើងដល់ជាង ១៦០០ក្រុមហ៊ុនហើយ និងរំពឹង មានកំណើនខ្ពស់ថែមទៀត។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា ឯកឧត្តម គង់ វិបុល បានថ្លែងលើកឡើង នៅក្នុងជំនួប ជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េ ថា កិច្ចប្រជុំជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េនេះ គឺមានគោលបំណង ពង្រឹងវប្បធម៌ នៃការបង់ពន្ធ ជាមួយសមាគម អ្នករកស៊ីទទួលទាន របស់កូរ៉េ រួមជាមួយពង្រឹង នៃការផ្តល់សេវា ដល់អ្នកជាប់ពន្ធ ឲ្យបានយល់ និងឈានទៅសហការ ជាមួយ KOTRA នៃសមាគមវិនិយោគកូរ៉េ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជម្រុញ ឲ្យអ្នកជាប់ពន្ធ ឬអ្នកវិនិយោគ មកពីប្រទេសកូរ៉េ យល់ពីកាតព្វកិច្ច និងច្បាប់ស្តីពី សារពើពន្ធ របស់កម្ពុជា។

គិតរហូតមកដល់ពេលនេះ កម្ពុជា ទទួលបានអ្នកវិនិយោគទុនកូរ៉េ ចំនួន ១៦៦៦ ក្រុមហ៊ុន ហើយកម្ពុជា បានប្រមូលពន្ធ ពីអ្នកវិនិយោគ បានចំនួន៥០លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ។

បច្ចុប្បន្នក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគលើគំរោងធំៗ ជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគ សាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគំរោងជាច្រើនទៀត ហើយកាលពីមួយទសវត្សរ៍មុន កូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគ លើវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation