អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង បើធៀបនឹងឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

នាចុងឆ្នាំនេះ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង បើធៀបនឹងឆ្នាំមុន ដោយនឹងបន្តអូសបន្លាយដល់ដើមឆ្នាំ២០១៩។

តាមការព្យាករណ៍ ពីក្រសួងធនធានទឹក ផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។

ការចុះត្រជាក់ខ្លាំង តាមការជូនដំណឹងខាងលើនេះ មិនមែនរាល់ថ្ងៃនោះទេ ពោលមានថ្ងៃខ្លះត្រជាក់ខ្លាំង និងក៏មានថ្ងៃខ្លះក្ដៅ។

ក្រសួងធនធានទឹក នឹងជូនដំណឹង ជាបន្តបន្ទាប់ទៀត ប្រសីនបើអាកាសធាតុ មានការប្រែប្រួល។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងបានសំណូមពរ ឲ្យពលរដ្ឋប្រុសប្រយ័ត្ន ចំពោះសុខភាព នារដូវត្រជាក់ខាងមុខនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation