ប្រវត្តិទំនាក់ទំនង ប្រទេសកម្ពុជា និងប្រទេសវៀតណាម
| ព័ត៌មានជាតិ
SHARE

យោងតាមសេចក្តីក្រាបបង្គំគាល់ និងយាងពីឯកឧត្តម ង្វៀន ហ្វូចុក អគ្គលេខាធិការបក្ស ប្រមុខរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានចាប់ផ្តើមបំពេញទស្សនៈកិច្ចផ្លូវការហើយ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៨នេះ។

ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាប្រទេសផូមផងរបងជាមួយគ្នា ដែលមានព្រំដែន ប្រវែង១ពាន់ ១៣៧គីឡូម៉ែត្រ មានទន្លេមេគង្គហូរកាត់ រវាងប្រទេសទាំង២។

នៅក្នុងប្រវត្តិសាស្រ្ត ពីទំនាក់ទំនង កម្ពុជា និងវៀតណាម ធ្លាប់ឆ្លងកាត់នូវការតស៊ូរួមលេនដា្ឋនតែមួយ ប្រឆាំងនឹងអានិគមនិយមចាស់ថ្មី។ផ្តូលរំលំរបបប្រយ័យពូជសាសន៍ប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃនេះ ប្រទេសទាំង២ បានរូមសហប្រតិបត្តិការកសាងប្រទេស ដើម្បីភាពសម្បូររុងរឿង នៃប្រជាជាតិរៀងៗខ្លួន និងសុភមង្គម របស់ប្រជាជន នៃប្រទេសទាំង២កម្ពុជាវៀតណាម។

កម្ពុជា វៀតណាម បានបង្កើតចំណងទាក់ទងការទូតផ្លូវការកាលពី២៤ មិថុនា ឆ្នាំ១៩៦៧ ដែលកាលនោះ ព្រះរាជាអាណាចក្រកម្ពុជា មានសម្តេចព្រះនរោត្តមសីហនុ ជាព្រះម្រមុខរដ្ឋ និងលោកហូជីមិញ ជាប្រមុខរដ្ឋ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។
ទំនាក់ទំនង ប្រទេសទាំង២បានរីកចម្រើនឡើង ជាលំដាប់រហូតមកទល់សព្វថ្ងៃនេះ ដែលយើងបានឃើញថា ថ្មីៗនេះ សម្តេចតេជោហ៊ុនសែន បានបំពេញទស្សនៈកិច្ចផ្លូវការ នៅទីក្រុងហាណូយ តាមការអញ្ជើញ របស់ឯត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលនៅទីនោះ មានកិច្ចព្រមព្រៀងសំខាន់ៗ មួយចំនួនត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្រ្តី និងប្រធានស្ថាប័ននានា នៃរដ្ឋាភិបាលប្រទេសទាំង២ ដើម្បីជាប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសឆ្ពោះទៅកាន់ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង២ ឲ្យសម្រចបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ខាងមុខ។

ទស្សនៈកិច្ចចុងក្រោយ របស់ព្រះមហាវិរៈក្សត្រនរោត្តមសីហនុ និងហ្លូងម៉ែ បានបំពេញព្រះរាជទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី២២ ដល់២៥មិថុនា ២០១០ ដែលនៅគ្រានោះ ព្រះករុណាសម្តេចសីហមុនី បានដង្វែរព្រះរាជដំណើរបស់មាតាបិតាទ្រង់ នៅឯរដ្ឋធានីហាណូយ។

ក្រោយកម្ពុជា មានកិច្ចបង្រូបបង្រួមជាតិ នាឆ្នាំ១៩៩៣ មេដឹកនាំវៀតណាមប្រកាសជាសាធារណៈថា សម្តេចនរោត្តមសីហនុ និងប្រជាជនកម្ពុជា ជាអ្នកមានគុណបំណាច់ លើប្រទេសវៀតណាម ក្នុងការតស៊ូប្រឆាំងនឹងបរទសឈ្លានពាន និងសម្រេចបានឯកភាពជាតិ នាឆ្នាំ១៩៧៥។

កាលពីខែមិថុនា ឆ្នាំ២០០៥ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ លោកណុង ដុកមាច អគ្គលេខាធិការបក្សកុំមុន្និសវៀតណាមនៅកម្ពុជា ប្រទេសទាំង២ គឺកម្ពុជា និងវៀតណាម បានចេញប្រកាសរួមមួយ ដោយគូសបញ្ជាក់ថា ទិសស្លោកសំរាប់អភិវឌ្ឍន៍ ទំនាក់ទំនងប្រទេសទាំង២ ក្នុងដំណាក់កាលថ្មី គឺធ្វើឡើងតាមទិសដៅ "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិប្តតិការ លើគ្រប់វិស័យរឹងមាំ និងយូរអង្វែង"៕អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation