ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១៩-២១ធ្នូ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅវៀតណាម គឺចាប់ពីថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨ តាមការសូមយាងរបស់រដ្ឋាភិបាលវៀតណាម។

ព្រះរាជបំពេញទស្សនកិច្ច របស់ព្រះមហាក្សត្រស្តេចយាងទៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ប្រទេសវៀតណាមបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលដំណើរទស្សនកិច្ចរបស់ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងខែធ្នូខាងមុខនេះ។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមជម្រាបថា ក្នុងកំលុងពេលព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនៈកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចសាយឈុំ ទទួលតំណែងជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ និងបំពេញកិច្ចការប្រទេសជាតិ ក្នុងព្រះបរមនាម របស់ព្រះមហាក្សត្រ។ រីឯ អនុប្រធានព្រឹទ្ឋសភាទី១ នឹងក្លាយជាប្រធានព្រឹទ្ឋសភា ស្តីទីជំនួសសម្តេចសាយឈុំ៕ (ដោយ៖ ហ៊ន សុភក្រ្ត )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation