រឺម៉ក និងរថយន្តឆ្នៃដឹកឈើជាប្រភពចំណូលរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ថ្មពុក
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ ប្រភពដ៏ច្បាស់ការមួយបានអះអាងថា សព្វថ្ងៃនេះពួកគាត់រកស៊ីឈើដឹកឈើ បានក៌ដោយសារ មានការបិទភ្នែកបិទច្រមុះ ពីលោកនួន អុល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម និងសមត្ថកិច្ចមួយចំនួន ដែលឈរជើងនៅតាមដងផ្លូវក្បែររដ្ឋបាលព្រៃឈើសង្កាត់។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ លេខ៧ បានលើកឡើងថា ទាំងថ្ងៃទាំងយប់រឹម៉កកែឆ្នៃ រថយន្តសាំយ៉ុងឆកនៃ ដឹកឈើមួយយប់ មួយយប់ ចេញមិនក្រោមពី២០ទៅ៤០នោះទេ ឆ្លងកាត់ពី ស្រុកចិត្របុរី និងក្រុងក្រចេះខេត្តក្រចេះ ឆ្លងកាត់ស្រុកស្នួល និងកាត់មុខស្នាក់ការ់លោក នួន អុល នៅឃ្សឹមថ្មពិក លើផ្លូវជាតិលេខ ៧ ដោយមិនមានចំណាត់ការ ហើយដេកមើលដើម្បីរាប់ក្បាលឡាននិងរឹម៉កយក្ស ។ ពួកគាត់បន្តរៀបរាប់ទៀតថា បើយើងមើលពីសំបកក្រៅវិញតាមរូបភាព គឹជាលក្ខណពលរដ្ឋដេកជញ្ជូន តែតាមពិតគឹល្បិចឈ្មួញដែលប្រើរូបភាពជាពលរដ្ឋ ដើម្បីបន្លំភ្នែកសាធារជន និងប្រជាជន តែមិនអាចរំលងលោកនួន អុលបានទេពីព្រោះកូនចៅលោកច្រើនក្នុងការតាមដានរាប់ក្បាលឡាននិងរឹម៉កឈ្មួញបំបែករូបភាព។

ក្នុងករណីខាងលើនេះក្រុមកាងារយើងបានឈប់រថយន្តថតរូបលោកនាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម នៅថ្ងៃនិងយប់ទី១៨ ធ្នូ ២០១៨ វេលាម៉ោង០៨និង២២នាទី មុខសង្លាត៉ដោយបទល្មើសដឹក ហើយឈញញឹមដាក់រឹម៉កដឹកឈើ ។

ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ហាក់បីដូចជា ឃុបឃិតជាមួយកូនចៅ របស់ខ្លួនមិនអើពើក្នុងកាចរាចរណ៍ឈើបែបអនាធិបតេយ្យ ដោយយោងលើហេតុផលបទល្មើសដឹកជញ្ជូនជាក់ស្ដែងតែម្ដង ។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation