ស្ថាបនិកគម្រោងប្រមូលសម្រាមចេញពីមហាសមុទ្រនិយាយថាឧបករណ៍ប្រមូលសម្រាមចេញពីសមុទ្រដែលមានបញ្ហាអាចនឹងជួសជុលបាន
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ឧបករណ៍ប្រមូលសំរាមមួយដែលត្រូវបានដាក់ពង្រាយកាលពីបីខែមុនដើម្បីប្រមូលយកសំរាមប្លាស្ទិកដែលអណ្តែតនៅ ចន្លោះរដ្ឋ California និងហាវ៉ៃ មិនបានដំណើការក្នុងការប្រមូលសំរាមទេ។ ប៉ុន្តែលោក Boyan Slat ស្ថាបនិកគម្រោងសំអាត មហាសមុទ្រប៉ាស៊ីហ្វិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គាត់ជឿជាក់ថា ឧបករណ៏ដែលមានប្រវែង៦០០ ម៉ែត្រនេះនឹងត្រូវបាន ជួសជុល។


អ្នកបង្កើតថ្មីវ័យ២៤ឆ្នាំមកពីប្រទេសហូឡង់រូបនេះបាននិយាយថា បញ្ហាសំខាន់មួយគឺថាប្លាស្ទិកមិនបានចូលទៅក្នុងឧបករណ៏ សំណាញ់ដែលមានរាងអក្សរ U ដែលបានគាំងនៅខាងក្រោមផ្ទៃទឹកនោះទេ ដោយសារតែល្បឿនរបស់ឧបករណ៍នេះ។ Boyan Slat បញ្ជាក់ថា ល្បឿនឧបករណ៏នេះគឺធ្វើចលនាយឺតជាងល្បឿនដែលសំរាមអណ្តែត ដែលធ្វើអោយសម្រាមអណ្តែតចេញ ទៅឆ្ងាយ។ លោក Boyan Slat និយាយថា ក្រុមវិស្វករម្នាក់ត្រូវបានបញ្ជូនទៅសមុទ្រដើម្បីដោះស្រាយបញ្ហាល្បឿន ដោយលោក សង្ឃឹមថា បន្ទាប់ពីការដោះស្រាយបញ្ហាឧបករណ៏នេះរួច សម្រាមដែលប្រមូលបានពីផ្ទៃសមុទ្រត្រូវបានគេរំពឹងថា នឹងត្រូវបាន ដឹកជញ្ជូនមកដល់ដីគោកវិញនៅរដូវក្តៅខាងមុខនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation