កម្ពុជា ដាក់សំណើទៅកាន់ភាគីឡាវ ធ្វើបត្យាប័នមេខ្លោងឆបោកប្រាក់ ពលរដ្ឋជាង៦០លានដុល្លារ
| ព័ត៌មានជាតិ
SHARE

អគ្គស្នងការរងនគរបាលជាតិ ប្រកាសថា កម្ពុជា បានដាក់សំណើទៅកាន់ភាគីឡាវ ធ្វើបត្យាប័នមេខ្លោងឆបោកប្រាក់ ពលរដ្ឋជាង៦០លានដុល្លារ។


អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយក ដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍ថា កម្ពុជាបានដាក់សំណើសុំ បត្យាប័នទៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបញ្ជូនជនជាប់ចោទជនជាតិខ្មែរម្នាក់ ដែលឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងទំហំប្រាក់ជាង ៦០លានដុល្លារ មកផ្ដន្ទាទោសនៅក្នុងយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ។


ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ជាក់ថា កម្ពុជាកំពុងជំរុញដំណើរការកិច្ចនីតិវិធី បត្យាប័នជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងស្មារតីអ្នកជិតខាងល្អ។


កាលពីឆ្នាំ១៩៩៩ កម្ពុជា និងឡាវ និង បានចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័ន។ សន្ធិសញ្ញានេះបានចូលជាធរមានកាលពីឆ្នាំ២០០៥។


សូមជម្រាបថា ជនជាប់ចោទដែលកម្ពុជាបានដាក់សំណើរធ្វើបត្យាប័ន ទៅកាន់ប្រទេសឡាវនេះ ឈ្មោះ ហួត សុវណ្ណ គឺជាមេខ្លោងម្នាក់ នៅក្នុងប្រព័ន្ធឆបោកដ៏ធំ ដែលមានសមាសភាព មកពី «ក្រុមហ៊ុន EBC» «អង្គការ AIF» និង «សមាគម ICA»។ ក្រុមហ៊ុន និងអង្គការទាំងនេះ តែងតែដើរឆបោក ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះបញ្ចូលឲ្យដាក់ ប្រាក់វិនិយោគរួម ហើយជនល្មើសសន្យាថា នឹងផ្តល់មកវិញនូវអត្រាចំណេញខ្ពស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation