សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកំសាន្ត លំហែកាយ នៅ រម្មណីយដ្ឋានព្រៃកោងកាងពាមក្រសោប
| ព័ត៌មានជាតិ
SHARE

(ខេត្តកោះកុង) ក្នុងឱកាស នៃការស្នាក់អាស្រ័យបំពេញការងារអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ លើក ទី៧ ជុំទី២ នៅលើទឹកដីនៃខេត្តកោះកុង នៅព្រឹក ថ្ងៃ ទី ១៥ ខែ ធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញកំសាន្ត លំហែកាយ នៅ រម្មណីយដ្ឋានព្រៃកោងកាងពាមក្រសោប ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដំណើរនៃការ អញ្ជើញកំសាន្តលំហែកាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់តំបន់រម្មណីយដ្ឋានព្រៃ កោងកាង ពាមក្រសោប នៅពេលនេះ គឺដើម្បីជាការជំរុញលើកកម្ពស់វិស័យទេសចរណ៍ ខេត្ត កោះកុង ដែលជាខេត្តដាច់ស្រយាលមួយរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពរស់រវើកនិងភាពទាក់ទាញថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ 


នៅក្នុងដំណើរកំសាន្តលំហែកាយតាម កាណូតលើផ្ទៃទឹកនៃតំបន់មាត់សមុទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំ អមដំណើរ បានគយគន់នូវទេសភាពព្រៃកោងកាងដ៏ល្អឯក ដែលដុះតាមផ្ទៃសមុទ្រដ៏មានសក្តានុ ពល របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចំណាយពេល ប្រមាណជាង១ម៉ោង ក្នុងការគយគន់ទេសភាពព្រៃកោងកាង ពិសេសតំបន់ឆ្នេរ ដ៏ស្រស់ស្អាត របស់ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញ ទៅដោយសក្តានុពល ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ ស្អាត ជា សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតនៅលើសកលលោក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច តេជោនាយក រដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ រួមជា មួយនិងកិច្ចខិតខំ ប្រឹង ប្រែង ប្រកប ដោយការទទួលខុសត្រូវ ពីគ្រប់ភាគី ពាក់ព័ន្ធ និងការចូលរួម របស់ ប្រជាជនកម្ពុជា បាននឹងកំពុង ក្លាយជា គោល ដៅទេសចរណ៍ អន្តរជាតិអញ្ជើញមកទស្សនា ប្រកបដោយការទាក់ទាញក្នុងតំបន់ និងនៅលើ ពិភព លោកផងដែរ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation