សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាផ្នែកម្ហូបអាហារ
| ព័ត៌មានជាតិ
SHARE

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអង្គការ ICCO ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន Truvalu(ទ្រូវែលយូ) រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម SME ផ្នែកផលិតម្ហូបអាហារនៅកម្ពុជាណាដែលមានសក្តានុពល ដើម្បីទទួលហិរញ្ញប្បទានយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

ការខិតខំប្រឹងប្រែងផ្សព្វផ្សាយហិរញ្ញវត្ថុនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក សំ បូណា ប្រធានអង្គការ ICCO ប្រចាំកម្ពុជា និងលោក Arnelo Astillero ប្រធានគ្រប់គ្រងអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Truvalu(ទ្រូវែលយូ)។

ការផ្សព្វផ្សាយហិរញ្ញវត្ថុនេះ និងអាចជាប្រយោជន៍ដល់សមាជិកសភាពាណិជ្ជកម្ម និងជាពិសេសគឺដើម្បីឲ្យបណ្តាសហគ្រាសធុនតូចនិងមធ្យម និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដឹងពីជម្រើសនានា និងលទ្ធភាពរបស់ខ្លួនក្នុងកម្រិតណា ដើម្បីទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុន Truvalu(ទ្រូវែលយូ)យកទៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យមានការរីកចំរើនជានិរន្តរភាព។

ក្នុងឱកាសនោះ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបង្ហាញពីអត្ថប្រយោជន៍ និងសកម្មភាពនានារបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យសហគ្រាសធុនតូចនិងមធ្យម និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត ជ្រាបកាន់តែច្បាស់និងមានហិរញ្ញប្បទានចំនួនប៉ុន្មាន ដែលអាចស្នើរយកទៅពង្រីកអាជីវកម្ម ហើយនិងចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជាគាំទ្រដល់សមាជិករបស់ខ្លួន ដើម្បីទទួលបានហិរញ្ញវត្ថុនេះ ហើយនិងបន្តផ្សព្វផ្សាយ គៀងគក្រុមហ៊ុននិងស្ថាប័នដ៏ទៃទៀត ដែលមានលទ្ធភាពផ្តល់ហិរញ្ញប្បទាននេះ ដើម្បីជួយដល់សមាជិកសពាណិជ្ជកម្មកម្ពុជា៕ អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation