ទីផ្សាររថយន្តថ្មីមានកំនើនស្របពេលដែលវិនិយោគិនចិនច្រើនមកវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

កត្តាសេដ្ឋកិច្ច សេ្ថរភាពនយោបាយ ចំនងមិត្តភាពកម្ពុជា-ចិននិងឪកាសនៃការវិនិយោគ ធ្វើអោយវិនិយោគិនមានក្រុមហ៊ុននៅកម្ពុជាទទួលបានឪកាសនៃការលក់បន្ថែមទៀត។

ក្នុងនោះលោកBrian Koនាយកប្រតិបត្តិនៃក្រុមហ៊ុនHyundaiថា ការលក់រថយន្តថ្មីមានការកើនទ្បើងរហូតដល់៦០ភាគរយនៅឆ្នាំ២០១៨ ដែលភាគរយនៃការកើនទ្បើងគឺច្រើនជាងការលក់នៅឆ្នាំ២០១៧។

ការលក់កើនទ្បើងនេះដោយសារតែសេ្ថរភាពនយោបាយក្នុងប្រទេស សេដ្ឋកិច្ចកម្ពុជាមានភាពកាន់តែប្រសើរជាមួយនឹងវិនិយោគិនបរទេសចូលមកច្រើន។លោកBrian Koបានបន្តទៀតថាចំនែកទីផ្សារនៃការលក់ដាច់រថយន្តថ្មី៣៥ភាគរយជាជនជាតិចិនដែលមកវិនិយោគនៅកម្ពុជា និង ២៥ភាគរយទៀតជាជនជាតិខ្មែរនិងបរទេសផ្សេងទៀត។

ប្រភេទរថយន្ត១២កៅអីត្រូវបានលក់ដាច់ជាងគេ បន្ទាប់មកគឺប្រភេទSUV។ដោយសារតែឃើញតំរូវការប្រភេទរថយន្តថ្មីនៅកម្ពុជាមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ នាំអោយក្រុមហ៊ុនHyundaiនាំចូលរថយន្តSUV Hyundai Kona ២០១៩ ដែលជាប្រភេទរថយន្តSUVខ្នាតតូច ទាន់សម័យ និង ស៊ីប្រេងតិចនិងមានច្រើនពណ៌ក្នុងការជ្រើសរើសមកដាក់លក់នៅកម្ពុជាបន្ថែមទៀត៕អត្ថបទ ៖ ហៃពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation