សម្តេចតេជោបញ្ជាក់ថា​ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួគី នឹងត្រូវបើកជាផ្លូការក្នុងដំណើរទស្សនកិច្ចនៅទីនោះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់លោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគីថ្មីប្រចាំកម្ពុជាថា តាមគម្រោង ក្នុងពេលដែលសម្តេចអញ្ញើញទៅទស្សនកិច្ចផ្លូវការនៅតួគីនោះ គឺពេលវេលាមួយដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចអំពីការបើកស្ថានទូតកម្ពុជានៅប្រទេសតួគីតែម្តង។

ជាមួយនឹងការបង្ហើបបែបនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតតួគីថ្មីប្រចាំកម្ពុជា ជួយធ្វើជាតំណាងទូតខ្មែរនៅតួគីបណ្តោះអាសន្នសិនដើម្បីជួយផ្សព្វផ្សាយកម្ពុជាទៅកាន់តួគី ទម្រាំដល់ពេលដែលស្ថានទូតខ្មែរនឹងបើកជាផ្លូវការនៅទីនោះ ហើយអំឡុងពេលនោះគឺមានឯកសារ និងកិច្ចព្រមព្រៀង​មួយចំនួនគ្រោងនឹងត្រូវចុះហត្ថលេខាទ្វេភាគីកម្ពុជា-តួគី។

សូមជំរាបថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគីអំឡុងឆមាសទី២ នាឆ្នាំ២០១៨នេះ តបតាមការអញ្ញើញរបស់ប្រធានាធីបតីតួគី។ នៅមុនដំណើរទស្សនកិច្ចនេះមកដល់ កម្ពុជានិងតួគី គ្រោងនឹងជួបប្រជុំ​គណៈកម្មការចម្រុះសេដ្ឋកិច្ច ឆ្នាំ២០១៨​​ និង កិច្ចពិគ្រោះនយោ​បាយ​រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅខែ​ឧសភានេះ៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation