មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងវៀតណាម បើកកិច្ចបូកសរុបលទ្ធផល
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧-២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទជាមួយ
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃកងទ័ពប្រជាជនវៀតណាម ត្រូវបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ហ្វាង សួនជៀង មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃកងទ័ពប្រជាជនវៀតណាមរួមនឹងសមាជិកសមាជិកានៃភាគីនៃប្រទេសទាំងពីរផងដែរ។

កិច្ចប្រជុំរវាងភាគីនៃប្រទេសទាំងពីរត្រូវបានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីថែរក្សាព្រំដែនសន្តិភាព កិច្ច
សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លទ្ធផលកិច្ចសហការដ៏មានអត្ថន័យនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាពដល់កងទ័ពការពារព្រំដែននៃប្រទេសទាំងពីរដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថេរភាព និងភាពសម្បូររុងរឿង ជាពិសេសចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ កម្ពុជា វៀតណាម។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការទិសដៅឆ្នាំ២០១៩។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក៏មានកិច្ចប្រជុំមួយផ្សេងទៀត គឺកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការងា ឆ្នាំ២០១៧-២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ រវាង
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ វ៉មិញលឿង មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងមានការចូលរួមពីសមាជិកសមាជិកានៃភាគីកម្ពុជា វៀតណាមផងដែរ៕
អត្ថបទ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation