ឧត្ដមសេនីយ៍ បញ្ឌាការកងរាជអាវុធហត្ថខេត្តក្រចេះដាក់ផែនការ កិច្ចការពារដល់ប្រជាពលរដ្ឋ អោយបានល្អប្រសើរក្នុងបុណ្យឆ្លងឆ្នាំសកល
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ មន្ត្រីកងរាជអាវុធហត្ថទូទាំងខេត្តក្រចេះ បានទទួលការណែនាំអប់រំផ្សព្វផ្សាយ ដើម្បីពង្រីកពង្រឹងសមត្ថភាពក្នុងការការពារ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល២០១៨=២០១៩ ក្នុងពេលឆាប់ៗនេះក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពដល់កងកំលាំងនេះធ្វើនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីថ្ងៃ១៣ ធ្នូ ២០១៨ ក្រោមការដឹកនាំប្រជុំរបស់មេបញ្ជាការអាវុធហត្តខេត្ត  ។


លោកឧត្ដមសេនិយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការបានមានប្រសាសន៍ទៅកាន់នាយ នាយរង កងកំលាំងក្រោមឱវាទថា យោងតាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ គឹកងរាជអាវុធហត្ថត្រូវប្រកាន់ខ្ជាប់នៅក្រមសិលធម៏ វិន័យ របស់កងកំលាំង គោរពស្រលាញ់បំរើប្រជាពលរដ្ឋ មិនថាយប់ឬថ្ងៃនោះទេ អោយតែពលរដ្ឋត្រូវការ មិនរើសអើងពូជសាសន៍ពណ៏សម្បុរ និន្នាការនយោបាយ មិនតែប៉ុណ្ណោះ ត្រូវរក្សាការពារសន្តិសុខ សុវត្តិភាព នៅពេលបុណ្យខាងមុខនេះ ព្រោះវានៅតែប៉ុន្មានថ្ងៃទៀតទេ  លោកឧត្ដមសេនីយ៍ត្រី បន្តមានប្រសាសន៍ថា ទិសដៅសំខាន់ កំលាំងស្នាក់ការសន្តិសុខ និងអាវុធហត្ថក្រុង ស្រុក។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation