ការធ្វើជំរឿនគឺជាការងារមួយមានសារសំខាន់ណាស់សម្រាប់ប្រទេសជាតិ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នេះគឺជាការលើកឡើងរបស់លោក លន់ សុភាព អភិបាលរងខេត្តតំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តរតនគិរីនិងផ្សព្វផ្សាយផែនការជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ 2019 ដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តរតនគិរីព្រឹកថ្ងៃទី 14 ខែធ្នូឆ្នាំ 2018 ។


មានប្រសាសន៍ក្នុងពីធីនេះដែរលោកអភិបាលរងខេត្តបានលើកឡើងថាប្រទេសកម្ពុជាយើងមានការរីកចម្រើនទាំងបរិមាណនិងគុណភាពភាពរីកចំរើននៃបច្ចេកវិទ្យាទំនើបដែលធ្វើអោយមានការកើនឡើងនូវតំរូវការសង្គមរួមជាមួយនឹងចរន្តនៃតំបន់ភាវូបនីយកម្មសកលភាវូបនីយកម្មការប្រកួតប្រជែងទាំងនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គមនិងចរន្តនៃតំបន់ភាវូបនីយកម្មសកលភាវូបនីយកម្មសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែបានក្រើនរំលឹកថាកំណែទម្រង់រស់មិនកែទម្រង់ស្លាប់កំណែទម្រង់គឺជាកត្តាស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសណាល្អប្រសើរ។ក្រៅពីការធ្វើកំណែទម្រង់នោះទេនៅក្នុងឱកាសដែលប្រទេសជាតិយើងកំពុងទទួលផលចំណេញពីសន្តិភាពនិងស្ថេរភាពយើងត្រូវតែខិតខំកសាងនិងការពារប្រទេសជាតិអោយបានលូតលាស់បន្តបន្តទៀតព្រោះថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់គ្រប់វិស័យក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលជាគោលការណ៍ស្នូលក្នុងចំណោមគោលការណ៍គោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្រចតុកោណបានកំណត់ថារដ្ឋាភិបាលនិងដៃគូទាំងអស់ត្រូវតែមានឯកភាពគ្នាលើផែនការអភិវឌ្ឍន៍មួយគឺផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីព្រោះបណ្ដាប្រទេសនានាលើពិភពលោកនិងដៃគូអភិវឌ្ឍន៍កំពុងតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តជាសកលកាលពីឆ្នាំ 2015 ប្រទេសកម្ពុជាបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រនៅឆ្នាំ 2030 ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2050 ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ដើម្បីវាស់វែងវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយើងត្រូវពឹងផ្អែកទៅលើទិន្នន័យប្រមូលបានពីការធ្វើជំរឿនពីការធ្វើអង្កេតសេដ្ឋកិច្ចសង្គមកិច្ចជាដើមក្រៅពីនេះទិន្នន័យជំរឿនក៏បានប្រើប្រាស់ក្នុងការតាមដានចំណុចគោលដៅផ្នែកអប់រំយេនឌ័និងបរិស្ថានផងដែរ។


ដើម្បីឲ្យការងារធ្វើជំរឿនប្រជាជនឆ្នាំ 2019 ទទួលបានជោគជ័យអភិបាលរងខេត្តក៏បានសំណូមពរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់រួមជាមួយស្ថាប័នពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តការងារជំរឿននេះឱ្យបានល្អនិងទាន់ពេលវេលាដែលបានកំណត់។ គណៈកម្មាធិការជាតិជំរឿនខេត្តស្រុក/ក្រុង ឃុំ/សង្កាត់ ត្រូវធ្វើការត្រួតពិនិត្យដំណើរការជំរឿននៅគ្រប់ទីកន្លែងនិងធ្វើការសម្របសម្រួលគ្រប់សកម្មភាពនិងចាត់ចែងកម្លាំងចូលរួមផ្ដល់ទីកន្លែងសម្រាប់ចងបដាផ្សព្វផ្សាយយុទ្ធនាការឃោសនាធ្វើជំរឿនផ្ដល់ទីកន្លែងសម្រាប់បណ្ដុះបណ្ដាលមន្រ្តីសម្ភាសន៍និងមន្ត្រីត្រួតពិនិត្យនៅតាមក្រុងស្រុកស្នើឲ្យកម្លាំងសមត្ថកិច្ចធ្វើការសម្របសម្រួលជាមួយស្ថាប័នឬគ្រឹះស្ថានផ្សេងៗដូចជាមន្ទីរពេទ្យសណ្ឋាគារផ្ទះសំណាក់ ផ្ទះជួល ភូមិមគ្រឹះ ខារ៉ាអូខេ ពន្ធនាគាររោងចក្រសហគ្រាសក្រុមហ៊ុននានាដើម្បីឱ្យមន្រ្តីសម្ភាសន៍ជំរឿនបានចុះទៅដល់គោលដៅដែលបានកំណត់និងប្រមូលបានទិន្នន័យពីការធ្វើជំរឿន៕
(ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation