ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា មិនមានផែនការរៀបចំជំនួបឡើងវិញរវាងប្រធានាធិបតីអាមេរិកនិងរុស្ស៊ីទេ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក Donald Trump មិនមានផែនការជួបពិភាក្សាជាថ្មី ជាមួយលោក Vladimir Putin បន្ទាប់ពីគម្រោងជួបពិភាក្សាទ្វេភាគីនេះ ត្រូវបានលុប ចោលនាពេលថ្មីៗនេះ។

លោក Trump និងលោក Putin គ្រោងនឹងជួបជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន នៅដើមខែធ្នូនេះ ប៉ុន្តែត្រូវបានលោក Trump លុបចោល បន្ទាប់ពីរុស្ស៊ីបានចាប់នាវាជើងទឹករបស់អ៊ុយក្រែនចំនួន៣គ្រឿង និង និងក្រុមនាវិកសហ រដ្ឋអាមេរិកដែលនៅលើនោះ។ ប៉ុន្តែមេដឹកនាំទាំងពីរនេះ បានជួបជជែកគ្នាក្រៅផ្លូវការ ប្រមាន១០ ទៅ ១៥នាទី កំឡុងពេល អាហារពេលល្ងាច ក្នុងកិច្ចប្រជុំ G-20 ដែលក្នុងនោះពួកគេបានពិភាក្សាគ្នាអំពី ឧបទ្ទវហេតុនាវាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក៏ដូចជាបញ្ហានៅអ៊ុយក្រែន។

លោក John Bolton បានបញ្ជាក់ទៀតថា នឹងមិនមានជំនួបទ្វេភាគីជាផ្លូវការថ្មីទៀតឡើយរវាងលោក លោក Trump និងលោក Putin ដរាបណាដែលក្រុមនាវិកនិងនាវា ដែលរុស្ស៊ីចាប់នោះ មិនទាន់ត្រូវបានដោះលែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation