ចំណតកំពង់ផែកុងតឺន័រ LM17 ជំហានទី២ របស់កំពង់ផែស្វយ័តភ្នំពេញ ប្រើប្រាស់ទុនវិនិយោគ៩លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

កណ្តាល ៖ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាព ចំណតកុងតឺន័រ ជំហានទី១, ​ហេដ្ឋារចនាសម្ព័ន្ធកុងតឺន័រ LM17 ជំហានទី២ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ។


តាមប្រសាសន៍ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេ បានមានប្រសាសន៍ថា គម្រោងពង្រីកចំណតផែតុងតឺន័រ ជំហានទី២នេះ ប្រើប្រាស់ទុនវិនិយោគផ្ទាល់ខ្លួន របស់កំពង់ផែ ប្រមាណ៩លានដុល្លារអាមេរិក ដែលបានមកពីមូលនិធិ បម្រុងវិនិយោគរបស់កំពង់ផែ រួមទាំងទុនដែលបានមកពី ការបោះផ្សាយលក់មូលបត្រ។


ឯកឧត្តមប្រធានអគ្គនាយកបន្ថែមថា ចំណតផែកុងតឺន័រ LM17 សរុបទាំងជំហានទី១ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ចំនួន១៥០.០០០TEUs និងជំហានទី២ ចំនួន១៥០.០០០TEUs អាចមានបរិមាណកុងតឺន័រឆ្លងកាត់ រហូតដល់៣០០.០០០TEUs ឆ្លើយតបនឹងកំណើនកុងតឺន័រ ទៅថ្ងៃខាងមុខទៀត។


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងឱកាសនោះ បានមានប្រសាសន៍ដែរថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ ចំណតកំពង់ផែនាពេលនេះ គឺដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង។ ការដឹកនាំជញ្ជូន មានការកើនឡើងនេះ ក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា សុខសន្តិភាព គឺជាកត្តាសំខាន់ ដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។
 
គួរជម្រាបថា កំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ​​ មាន១៤,៤ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៣-២០១៧។ ជាក់ស្តែងឆ្នាំ២០១៦ កំពង់ផែស្វយ័តភ្នំពេញទទួលបានបរិមាណ​ កុងទីន័រ១៥១.៧៨១ TEUs ដែលឈានដល់សមត្ថភាព នៃចំណតផែកុងតឺន័រ ជំហានទី១។


សូមជម្រាបដែរថា ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងចក្រ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ រួមមាន ការសាងសង់ទីលានផ្ទុកកុងតឺន័រ, ការបំពាក់រថស្ទួចលើទីលានចំនួន៤គ្រឿង និងរថយន្តដឹកជញ្ជូនចំនួន២៤គ្រឿងផងដែរ៕( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation