សាខាសមាគមនារីកម្ពុជាខណ្ឌឫស្សីកែវ ធ្វើវេទិកា"ស្ត្រីនិង កិច្ច ការសង្គម"
| ព័ត៌មានជាតិ
SHARE

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ខណ្ឌឬស្សីកែវ រាជធានីភ្នំ ពេញកាលពីព្រឹកថ្ងៃទី១៤ខែធ្នូ បានរៀបចំ វេទិកា "ស្ត្រីនិងកិច្ចការសង្គម "អបអរ សាទររំលឹកខួបលើកទី៤០នៃថ្ងៃបង្កើតសមា គមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ ២ធ្នូ ១៩៧៨ -២ធ្នូ ២០១៨ ក្រោមអធិបតីភាព លោកជំទាវទូច សារ៉ុម សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៏ នៃគណៈកម្មា ធិការកណ្តាលសមា គមនារីកម្ពុជា ដើម្បីសន្តិ ភាព និងអភិ វឌ្ឍន៏ និងជា អនុ ប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយ ខណ្ឌឬស្សីកែវ។

វេទិកា ស្តីពី"ស្ត្រីនិងកិច្ចការសង្គម "នេះដែរមានការចូលរួមពី សំណាក់ សមាជិក សមាជិកានៃសមាគមនារីកម្ពុជា ដើម្បីសន្តិ ភាពនិងអភិវឌ្ឍន៏ខណ្ឌ ប្រមាណ ២០០នាក់។

លោកជំទាវ ទូច សារ៉ុម ថ្លែងថា ស្រ្តីត្រូវ បន្តសូមរួមជាមួយរាជរដ្ឋាភិបាល កសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ផ្នែកសេដ្ឋ កិច្ចនិងចូលរួមថែរក្សា សុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល។លោកជំទាវ បញ្ជាក់ថា ស្ត្រីយើងគឺជាមហាគ្រួសារតែមួយ រួមគ្នាដើម្បីសន្តិ ភាព និងអភិវឌ្ឍប្រទេសជាតិដើម្បីអនាគត កូនចៅជំនាន់ក្រោយ។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ លើកឡើងថា កម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីរាជ រដ្ឋាភិបាលនីតិកាលទី៦តែង តែយកចិត្តទុកដាក់និងផ្តល់តម្លៃខ្ពស់ចំពោះស្ត្រី ទាំងផ្នែកសេដ្ឋ កិច្ច សង្គមកិច្ចក៏ដូចជា មន្ត្រីរាជការ កម្មករកម្មការិនី និង បុគ្គលិកក្រុមហ៊ុននានាជាស្ត្រី នៅពេល ឆ្លងទន្លេ បានឈប់សំរាកលំហែរមាតុភាព រយៈ ពេល ៣ខែដោយមិនកាត់ប្រាក់ ខែ និងបានផ្តល់ប្រាក់ ឧបត្ថម្ភជាច្រើនទៀត៕( អត្ថបទ៖ វង សុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation