ដំឡូងមីស្រស់ៗ ឆ្នាំនេះមានតម្លៃខ្ពស់ ជាងឆ្នាំមុន ដោយឈរលើកត្តាអភិវឌ្ឍន៍ ក្នុងខេត្តក្រចេះលើវិស័យកសិកម្ម.សេដ្ឋកិច្វ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ បើតាមកាលើកឡើងរបស់ប្រជាកសិករតាមមូលដ្ឋាន ក្នុងខេត្តក្រចេះ ហាក់មានភាពរីករាយសប្បាយចិត្ត ដោយសារកសិផលដំឡូងម៉ីនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ទីផ្សារហ្នឹងមិនមានកាប្រែប្រួលច្រើនពេកទេ ម្យ៉ាងវាមានភាពងាយស្រួលដោយមិនចាំបាច់ចំណាយពេលយូរក្នុងកាដឹកជញ្ជូនទៅលក់ដូចពេលឆ្នាំមុនៗនោះទេ ។ សម្រាប់ប្រជាកសិករតាមបណ្តាស្រុក នៅខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះភាគច្រើន គឺបង្វែរពីការនាំយកដំឡូងម៉ីលក់នៅប្រទេសវៀតណាម ទៅលក់អោយរោងចក្រកែឆ្នៃដំឡូងម៉ី ដ៍ធំមួយនៅក្នុងសង្កាត់អូរស្សីក្រុងក្រចេះ គឺចំណេញទាំងពេលវេលានិងថវិការ  តម្លៃប្រហាក់ប្រហែលនិងទីផ្សារប្រទេសជិតខាងដែរ ។

 ក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី របស់ប្រទេសកូរេដែលបានមកដាក់ទុនវិនិយោគបង្កើតរោងចក្រនៅក្នុងទឹកដីខេត្តក្រចេះ ពេលបច្ចុប្បន្ននេះបាននិងកំពុងធ្វើកាប្រមូលទិញដំឡូងម៉ីស្រស់ចូលរោងចក្រនិងដំណើរកាផលិតកែឆ្នៃដំឡូងម៉ី ដើម្បីឈានទៅសម្រេចតាមផែនកា ដែលក្រុមហ៊ុនមួយនេះគ្រោងនិងផលិតកែឆ្នៃដំឡូងម៉ីអោយបាន២៤០តោនក្នុងរយះពេលមួយថ្ងៃ ។

 លោក ឯក ពៅ ប្រធានទីផ្សាររបស់ក្រុមហ៊ុនមួយនេះបានអោយដឹងថា រោងចក្រផលិតកែឆ្នៃដំឡូងម៉ីរបស់ក្រុនហ៊ុនខាងលើ អាចជួយដោះស្រាយបញ្ហារ មួយផ្នែកដល់ប្រជាពលរដ្ឋ ក្នុងការយកផលិតផលដំឡូងម៉ីទៅលក់ ដោយមិនចាំបាច់នាំទៅលក់ប្រទេសជិតខាងដូចកាលកន្លងទៅនោះទេ កសិផលដែលប្រជាកសិករ ប្រមូលផលបានអាចយកមកលក់អោយក្រុមហ៊ុន គឺបានចំណេញទាំងពេលវេលានិងថវិកា  ក្នុងនោះក្រុមហ៊ុនក៍បានរួមចំណែក ផ្តល់នូវឪកាសការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ ។

 គួរបញ្ជាក់ថា ក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី របស់ប្រទេសកូរេបានមកដាក់ទុនវិនិយោគបង្កើតរោងចក្រនៅក្នុងទឹកដីខេត្តក្រចេះ ដោយបានបើកការដ្ឋានសាងសង់រួចរាល់និងសម្ភោធដាក់អោយដំណើរកា កាលពីព្រឹកថ្ងៃ១៦ ខែវិច្ចិការ ឆ្នាំ២០១៧កន្លងទៅនេះ  ។  

  ប្រធានក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី លោក ចូរ ស៊ឹងយ៉ុង បានអោយដឹងកាលពីពេលកន្លងទៅថា ក្រុមហ៊ុនរបស់លោកគ្រោងនិងចាប់ដំណើរ កាកែឆ្នៃដំឡូងម៉ីអោយបានចំនួន២៤០តោននៅក្នុងមួយថ្ងៃ  និងតម្រូវកាទទួលទីញដំឡូងម៉ីស្រស់ចំនួន១ពាន់តោនក្នុងមួយថ្ងៃ ដើម្បីសម្រេចតាមផែនការ ក្នុងការនាំចេញលទ្ឋផលសម្រេចទៅក្រៅប្រទេស ។ 

តែគួររំលឹកផងដែរថា ក្រុមហ៊ុន មួយនេះយ្រូវនាមប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សី ចៅសង្កាត់ និងអាជ្ញាធរក្រុងក្រចេះ បានចុះទៅពិនិត្យទីតាំងបង្ហូរកាកសំណល់សេសសល់ពីការផលិត ជះក្លិនស្អុយធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងសុខភាពរបស់ពលរដ្ឋ ។ដោយ ÷ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation