លួចក្របី០៩ក្បាល ត្រូវសមត្ថកិច្ចព្រែកប្រសព្វ ក្របួចជាប់
| ព័ត៌មានជាតិ
SHARE

កំលាំងនគរបាលនិងអធិការស្រុកព្រែកប្រសព្វ បានស្ទាក់ចាប់ចោរលួចក្របីប្រជាពលរដ្ឋ បានចំនួន០២នាក់ បន្ទាប់ធ្វើសកម្មភាពលួចរត់គេចខ្លួន ការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃ១៣ធ្នូ២០១៨ នៅចំណុចភូមិធារាសាស្ត្រ ក្នុងព្រៃ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាកាលពីថ្ងៃទី១២ ធ្នូ ២០១៨ វេលាម៉ោង២៣និង៣០នាទីមានប្រជាពលរដ្ឋរស់នៅចំណុចស្រែកំពោតតាសុខ ភូមិព្រែកជីកឃុំសោបស្រុកព្រែកប្រសព្វខេត្តក្រចេះបានបាត់ក្របីចំនួន9ក្បាលដែលចងនៅក្រោយផ្ទះ។  ម្ចាស់ក្របីមានឈ្មោះដូចខាងក្រោម **

១/ប៉ាត់ រីន អាយុ៥៩ឆ្នាំ ភេទប្រុសបាត់០៦ក្បាល

២/ឈី ឆេន អាយុ៤០ឆ្នាំភេទប្រុស បាត់ ០១ក្បាល

៣/គង់ ខុន អាយុ៦៤ឆ្នាំ ភេទប្រុស បាត់០២ក្បាល ដែលចង់នៅក្រោយផ្ទះ។

 សមត្ថកិច្ចបានបន្តថា   ក្រោយពីបានទទួលដំណឹងភ្លាមកម្លាំងប៉ុស្ដិរដ្ឋបាលសោបនិងកម្លាំងប៉ុស្ដិរដ្ឋបាលជ្រោយបន្ទាយនិងប្រជាការពារបានសហការគា្នដេញតាមប្រផាក់ប្រភីងមកដល់ចំណុចស្រែធារាសាស្ត្រពេលនោះជនសង្សយ័បានលែងក្របីចោលរួចរត់គេចខ្លួនចូលព្រៃនៅជិតនោះ 

ទន្ទឹមដែរកម្លាំងសមត្ថកិច្ចយើងក៏ឃ្លាំមើលនិងហុំពស់ព្រៃនោះ ឈានដល់ម៉ោង ០៣និង៣០នាទីថ្ងៃ១៣ធ្នូ ក៏ឃាត់បានជនសង្សយ័ចំនួន០២នាក់

១/ឈ្មោះ ចាន់ បូណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

២/ឈ្មោះហេង គង់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងឬស្សីឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម៉ូតូ1គ្រឿងម៉ាកអាល់ហ្វា ពណ៌ផ្ទៃមេឃដែលទុក្ខលក្ខ័ក្នុងព្រៃនៅជិតនោះ។បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅប៉ុស្ដិរដ្ឋបាលដើម្បីកសាងតាមនិតិវិធីច្បាប់។

លោកសេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានអោយដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូលតែងតែសហការជាមួយសមត្ថកិច្ច ហើយមានសកម្មភាពអីកើតឡើងនៅភូមិឃុំរបស់ពួកគាត់ ពួកគាត់តែងតែរាយការណ៍ជូនដមត្ថកិច្ចនៅក្បែរដលម្បីជួយអន្តរាគមន័ជាក់ស្ដែងដូចករណីបាត់ក្របី០៩ក្បាលនេះជាដើម្បី ដោយសារការយល់ដឹងរបស់ពួកគាត់និងទុកចិត្តដល់មន្ត្រីមូលដ្ឋាន ជឿជាក់លើអាជ្ញាធរ ។

លោកអភិបាលស្រុកក៏អំពាវនាវ ដល់ពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីភូមិឃុំមានសុវត្តិភាព ។  ដោយ ÷ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation