ឯកអគ្គរដ្ឋទូតតួគីថ្មី បញ្ជាក់ប្រាប់សម្តេចតេជោថា តួគីចង់ឱ្យមានការហោះហើរត្រង់ពីតួគីមកកាន់កម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគីថ្មីប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវ Ayda Unlu បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីតួគី ជូនចំពោះ សម្តេចតេជោ ហើយលោកជំទាវ បានសម្តែងនូវការសប្បាយរីករាយដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតតួគីប្រចាំកម្ពុជានាពេលនេះ។ លោកជំទាវ អាយដា បានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជម្រុញឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ និងកាន់តែទូលាយថែមទៀត។ លោកជំទាវ បានមានប្រសាសនថាវិស័យវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច គឺនៅមានកម្រិតនៅឡើយសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជួយផ្សព្វផ្សាយដល់អ្នកវិនិយោគតួគីដើម្បីឱ្យពួកគេ មកវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវបានបញ្ជាក់ថា តួគីក៏មានការចាប់អារម្មណ៍លើវិស័យទេសចរណ៍និងការបើកអោយមានការហោះហើរត្រង់ពីតួគីមកកាន់កម្ពុជា ដើម្បីជមម្រុញវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងអបអរសាទរ ចំពោះលោកជំទាវ Ayda Unlu ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅកម្ពុជា។ សម្តេចតេជោក៏បានអរគុណលោកជំទាវ ចំពោះការនាំការសាកសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីតួគី ជូនចំពោះសម្តេច។ សម្តេចបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពជិតស្និទល្អ ហើយក្នុងន័យនេះ សម្តេចក៏បានមានប្រសាសន៍ដែរថា សម្តេចពិតជាមានបំណង ជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យដូចដែលលោកជំទាវបានប្តេជ្ញាចិត្តនោះដែរ។លើសពីនោះទៅទៀត សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការបើកអោយមានការហោះហើរត្រង់ពីតួគីមកកាន់កម្ពុជាហើយនោះ គឺនឹងបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ឋរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នឹងកាន់តែមានការកើនឡើង ពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នឹងមានការកើនឡើងខ្លាំងឡើង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation