រថយន្តគីនិកចល័តទាំង២០គ្រឿងលើកទីពីររបស់ចិន បានប្រគល់ជូនក្រសួងសុខាភិបាលសំរាប់ប្រើប្រាស់សង្រ្គោះប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ក្នុងពិធីប្រគល់-ទទួល រថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង លើកទីពីរ ជាមួយ ឯកឧត្តម ដេង បូហ្គីង (Deng Boqing) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍន៍ (China International Boqing) Hsumsimu LURUHşithRosjúniujš (China International Development Cooperation Agency)។ គម្រោងនេះ គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត
ចិន ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តចិនជា ពិសេស ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រយ៉ាង!
ពេញទំហឹងដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យគម្រោងនានាលេចចេញជារូប រាងយ៉ាងឆាប់រហ័ស ហើយនេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីគម្រោងមួយចំនួន ដែលបាននិងកំពុងអនុវត្ត រួមមាន រថយន្តគិលានសង្គ្រោះចំនួន២០០គ្រឿង ម៉ាស៊ីនអេកូសាស្ត្រចំនួន២០០គ្រឿង ការសាងសង់អគារមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងរថយន្តគ្លីនិកចល័ត ដែលសរុបទាំងពីរ លើកចំនួន៤០គ្រឿង។ រថយន្តគីនិកចល័តទាំង២០គ្រឿងលើកទីពីរនេះ នឹងប្រគល់ជូនមន្ទីរសុខាភិបាលរាជ ធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្ត ពោធិ៍សាត់ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងគំនិតផ្តួចផ្តើមខ្សែ
ក្រវ៉ាត់ និងផ្លូវ ប្រជាជន និងប្រទេសកម្ពុជានឹងទទួលបានជំនួយថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងនានាមួយ ចំនួន ដូចជា គម្រោងពង្រឹងសមត្ថភាពមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង និងគម្រោងពង្រីកមន្ទីរពេទ្យព្រះអង្គឌួង ដែលអាចនឹងទទួលបានការអនុម័ត នាពេលឆាប់ៗខាងមុខ។


ភាគីចិនបានអោយថាដឹងការប្រគល់ជូន រថយន្តគ្លីនិចចល័តនេះគឺសំរាបអោយស្របតាបការរស់និងការងាររបស់ក្រុមគ្រូពេទ្យកម្ពុជា ជួយដល់អ្នកជម្ងឺឬជនរងគ្រោះបានទាន់ពេលវេលា៕( រូបភាព និងអត្ថបទ គង់ វណ្ណៈ )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation