សិក្ខាសាលាសភានិយាយភាសាបារំាង ធ្វើឡើងនៅកម្ពុជារយៈពេល២ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ក្រុមសភាជាតិកម្ពុជានៃសភា និយាយភាសាបារំាង និងកម្មវិធីណូរីយ៉ា(Noria-APF) បានរៀបចំសិក្ខាសាលាសភាស្តីពី “ហ្រ្វង់កូហ្វូនី ភាសាបារំាង និងការងារសភា” រយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

ឯកឧត្តម ឡេងប៉េងឡុង អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយ ភាសាបារំាង ឯកឧត្តម យូ ហុកគ្រី ជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះ។សិក្ខាសាលានេះ មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាបារាំងដែលជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា ឆ្លើយតបនិងការរីកធំធាត់នៃភាសាអង់គ្លេសទើបមានការពង្រីកតួនាទីភាសាបារាំងនៅកម្ពុជា ឲ្យកាន់តែរីកចម្រើននៅកិច្ចការសភា ព្រឹទ្ធសភានិងការងារបច្ចេកទេសនានាទៀត។

គោលបំណង នៃសិក្ខាសាលា ដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ជាពិសេសនៅក្នុងសភា។ ប្រធានបទមួយចំនួនដែលត្រូវពិភាក្សា ដូចជាលំហរនៃប្រទេសនិយាយភាសាបារាំងកាលានុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា, ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN), ភាសាបារាំង មធ្យោបាយការងារសភា, ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សូមជំរាបថា ភាសាបារាំងគឺជាវិចទ័រសម្រាប់កំរិតឧត្តមសិក្សា និងសិក្សាស្រាវជ្រាវកិច្ចនៅរដ្ឋសភា និងរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ចនិងពង្រឹងការប្រើភាសាបារាំង តាម រយៈការបង្កើតជំនាញថ្មីៗនៅកម្ពុជា ដើម្បីឆ្លើយតបនិងតួអង្គដែលចង់បាន និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព៕

អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation