ព័ត៌មានជាតិ

សម្តេចតេជោ៖ លោក អាត់ ធន លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី មិនពាក់ព័ន្ធរឿងករណីផ្ទុះហិង្សា នៅផ្លូវវេងស្រេង

image


កំពង់ស្ពឺ៖ ក្នុងឱកាសជួបជាមួយកម្មករ នៅខេត្តកំពង់ស្ពឺ សម្តេចតេជោ បញ្ជាល់ប្រាប់សាធារណៈជនថា លោក អាត់ ធន លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី មិនពាក់ព័ន្ធរឿងករណីផ្ទុះហឹង្សា នៅផ្លូវវេងស្រេងនោះទេ នេះបើតាមភ័ស្តុតាងដែលសម្តេចមានក្នុងនាមជាអ្នកគ្រប់គ្រងសន្តិសុខជាតិ។


ទាក់ទងនឹងរឿងនេះ សម្តេចតេជោ បន្តថា កាលពីប៉ុន្មានអាទិត្យមុននោះ សម្តេចបានស្នើឲ្យពន្លឿនរឿងក្តីរបស់សហជីពដែលជាសមត្ថិកិច្ចរបស់តុលាការ។ ករណីផ្លូវវេងស្រេងជារឿងផ្លូវច្បាប់ជាអង្គហេតុ ដែលអ្នកពាក់ព័ន្ធបង្កើតបញ្ហានៅទីនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ មានរហូតដល់ការស្លាប់ជីវិតមនុស្ស។


សម្តេចតេជោបានបញ្ជាក់ថាតុលាការបានកាត់ក្តីឲ្យពួកគេជាប់គុកហើយប៉ុន្តែបានព្យួរទោសយ៉ាងណាក៏ដោយសម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យមនុស្សទាំង៣នាក់នោះត្រូវប្តឹងទៅសាលាឧទ្ធរណ៏ដើម្បីរកយុត្តិធម៌៕