សម្តេចតេជោ បន្តជួបសំណេះសំណាល ជាមួយក្រុមកម្មករនិយោជិត ជាង១ម៉ឺន៧ពាន់នាក់ទៀត នៅខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានអញ្ជើញបន្តជួបសំណេះសំណាល ជាមួយក្រុមកម្មករនិយោជិត ចំនួនជាង១ម៉ឺន៧ពាន់៦០០នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន២៣ នៅខេត្តកំពង់ស្ពឺ ដែលប្រារព្ធឡើង នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយនេះគឺជាលើកទី៥ហើយ ដែលសម្តេចតេជោ បានជួបជាមួយក្រុមកម្មករ នៅខេត្តកំពង់ស្ពឺ ហើយនៅសល់ជំនួប១លើកទៀត ទើបបញ្ចប់ជុំទី១ សម្រាប់ខេត្តកំពង់ស្ពឺ។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះគឺជាជំនួបលើកទី៦០ហើយ របស់សម្តេចតេជោ ជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងក្រុមកម្មករនិយោជិត ទាំងក្នុងនិងក្រៅប្រព័ន្ធ ដែលសរុបមានចំនួនជិត៨៦ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្ម ធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ កាលពីសម័យសង្គ្រាម។ បច្ចុប្បន្ន បានក្លាយជាខេត្ត ដែលមានការទាក់ទាញ វិនិយោគវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងច្រកសេដ្ឋកិច្ចពិសេសភ្នំពេញ ឆ្ពោះទៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ។ មកដល់ពេលនេះ មានរោងចក្រសហគ្រាស គ្រឹះស្ថានចំនួន២២៨ និងមានកម្មករនិយោជិត ជាង១០ម៉ឺន២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុប ប្រមាណ២៤៧លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ៕

(អត្ថបទ ៖ សន​ ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation