ប្រទេសរុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងដែលមានសមត្ថភាពវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីចំនួនពីរគ្រឿង បានបញ្ជូនទៅដល់ប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃចន្ទ ដែលជា ការដាក់ពង្រាយកម្លាំងយោធារបស់រុស្ស៊ី នៅពេលដែលមានភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិក។


ក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក Tu-160 បានចុះចតនៅព្រលានយន្តហោះ Maiquetia នៅខាងក្រៅទីក្រុង Caracas កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះហើរ ១ម៉ឺនគីឡូម៉ែត្រ។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី មិនបានបង្ហាញ លម្អិតថា យន្តហោះទាំងនោះមានផ្ទុកគ្រឿងសព្វាវុធអ្វីខ្លះ ហើយក៏មិនបានបញ្ជាក់ ហើយយន្តហោះទម្លាក់ក្រោមបែករបស់រុស្ស៊ី ទាំងពីរគ្រឿងនេះនឹងបន្តមានវត្តមាននៅក្នុងវេណេហ្ស៊ុយអេឡាយូដល់ពេលប៉ុណ្ណាទេ។


ក្រសួងការពារជាតិរុស្ស៊ីបន្ថែមទៀតថា មានយន្តហោះដឹកទំនិញធុនធ្ងន់ប្រភេទ An-124 Ruslan និងយន្តហោះដឹកអ្នកដំណើរ ប្រភេទ Il-62 មួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកទាំងពីរគ្រឿងមកកាន់ព្រលានយន្តហោះ Maiquetia។


រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោកVladimir Padrino Lopez បាននិយាយថា ការផ្លាស់ប្តូរគ្រឿងសព្វាវុធនេះ មានគោលដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមគ្នារវាងវ៉េណេស៊ុយអេឡា និងរុស្ស៊ី។


យន្តហោះទម្លាក់គ្រាប់បែក Tu-160 មានសមត្ថភាពដឹកកាំជ្រួចមីស៊ីលធុនធម្មតា ឬគ្រាប់នុយក្លេអ៊ែរ ដែលមានរយៈចម្ងាយ 5៥៥០០គីឡូម៉ែត្រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation