រុស្ស៊ីនិយាយថា អតីតចារកម្មរុស្ស៊ី និងកូនស្រីកំពុងស្ថិតនៅក្រោមការឃុំឃាំងដោយបង្ខំនៅក្នុងប្រទេសអង់គ្លេស
| ព័ត៌មានអន្តរជាតិ
SHARE

ស្រ្តីអ្នកនាំពាក្យឲ្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា អតីតចារកម្មរុស្ស៊ីលោក ស៊ែហ្គី ស្រ្គ៊ីប៉ាល់ (Sergei Skripal) មិនបានបាត់បង់សញ្ជាតិរុស្ស៊ីរបស់គាត់ទេ ហើយគាត់មានសិទ្ធិនិយាយជាមួយមន្ត្រីកុងស៊ុលរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងតំបន់គ្រីមៀ, ស្ត្រីអ្នកនាំពាក្យបាននិយាយថា ប្រទេសរុស្ស៊ីចាត់ទុកថា លោក ស្គ្រ៊ីប៉ាល់ និងកូនស្រីរបស់លោកកំពុងត្រូវបានឃុំឃាំង និងមិនអនុញ្ញាតឲ្យចេញមកនិយាយដោយផ្ទាល់តាមរយៈការឃុំឃាំងដោយបង្ខំ ឬការចាប់ពង្រត់។


ស្ត្រីអ្នកនាំពាក្យក៏បានឲ្យដឹងផងដែរថា អ្នកនាង វីកតូរៀ (Viktoria) ដែលជាក្មួយស្រីរបស់លោក ស្គ្រ៊ីប៉ាល់ (Skripal) ត្រូវបានគេបដិសេធជាលើកទី២ចំពោះការដាក់ពាក្យសុំទិដ្ឋាការដើម្បីទៅប្រទេសអង់គ្លេស ដែលនេះគឺផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍របស់អង់គ្លេសដែលនិយាយពីដំបូងថា ពាក្យសុំរបស់នាងនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់ ប្រសិនបើនាងដាក់ពាក្យសាជាថ្មី។


សូមរំលឹកថា លោក ស្រ្គ៊ីប៉ាល់ និងកូនស្រីរបស់លោក អ្នកនាង យូលា (Yulia) ត្រូវបានបំពុលដោយសារធាតុគីមីបំផ្លាញប្រព័ន្ធសរសៃប្រសាទដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យយោធារុស្ស៊ីនៅក្នុងទីក្រុងសាលីសបឺរី (Salisbury) ប្រទេសអង់គ្លេសកាលពីដើមឆ្នាំនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation