ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីបើកទីតាំងកែ ច្នៃផលអនុផលព្រៃឈើខុសច្បាប់

image

ក្រចេះ ជនសង្ស័យចំនួន៤នាក់ដែលពាក់ព័ន្ធនឹងករណីលួច បើកទីតាំងធ្វើអាជីវកម្មសិប្បកម្ម ឡធ្យូងខុសច្បាប់ នៅចំណុចឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

លោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងកាលពីរសៀលថ្ងៃទី ៩ ថា ជនសង្ស័យទាំង៤នាក់ដែលជាប់ពាក់ ព័ន្ធនឹងករណីលួចបើកទីតាំងកែច្នៃផលអនុ ផលព្រៃឈើដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់ ។

លោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងទៀតថា ជនសង្ស័យមានគ្នាចំនួន ៤នាក់ក្នុងនោះមានជនជាតិវៀតណាមម្នាក់ដែលកំពុងបើកទីតាំងធ្វើអាជីវកម្មសិប្បកម្ម ឡធ្យូងខុសច្បាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះធ្វើការឃាត់ខ្លួន បានចំនួន៣នាក់ខណៈបម្រុងដឹកជញ្ជូនធ្យូងនាំឆ្លងដែនទៅវៀតណាម និងម្នាក់ទៀតជាជនជាតិវៀតណាមគឺឃាត់ខ្លួនបាននូវទីតាំងដ៏យូរនៅចំណុចខាងលើ ។

តាមការសាកសួរចម្លើយពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានគឺជនសង្ស័យទាំង ៤នាក់បានសារភាពនិងទទួលស្គាល់ថាខ្លួនពិតជាមាន ពាក់ព័ន្ធនិងបើកធ្វើអាជីវកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានច្បាប់ បើយោងតាមច្បាប់នៅក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន គឺជាប់ទោសពី១ឆ្នាំទៅ៥ឆ្នាំ ។

គួរបញ្ជាក់ថាជនសង្ស័យទាំង ៤នាក់ត្រូវបាន សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះចាប់ឃាត់ខ្លួនបានខណៈដែលជនសង្ស័យទាំងនេះបានធ្វើសកម្មភាពដឹកជញ្ជូនចូរចេញពីទីតាំងឡនៅចំណុចខាងលើបម្រុងឆ្លងដែនទៅប្រទេសវៀតណាម បានចំនួន 3នាក់និងបន្តមកចាប់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត ព្រមទាំងរឹបអូសបានខ្យូងចំនួន៥០០បេស្មើនិង១៥តោន និងនិងឈើជាច្រើនម៉ែត្រគីប
ប្រគល់ជូនទៅខាងមន្ត្រីបរិស្ថានរក្សាទុកនិងកសាងសំណុំរឿងចាត់កាបន្តរ ។

បើយោងតាមការបញ្ជាក់របស់ អាវុធហត្ថខេត្តក្រចេះ តាមតេឡេក្រាម កាលពីថ្ងៃទី០៨ធ្នូ ២០១៨ បានអោយដឹងថា ជនសង្ស័យខាងលើបានកំពុងឆ្លើយដាក់បន្ទុកទៅលើចៅក្រម ម្នាក់នៅខេត្តក្រចេះ ក្នុងរឿងនៅពីក្រោយខ្នង ម្ចាស់សិប្បកម្ម ឡធ្យូង ១ទីតាំង ស្មើ១២ ឡ នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ដោយសង្សយ័ ថាគ្មានច្បាប់អនុញ្ញាត្តិ ជាពិសេសគឹ ដុតបំផ្លាញដើមឈើកូនឈើ ស្រស់ ៗ ដែលដឹកមកពីតំបន់ផ្សេង យកមករក្សាទុកដើម្បីបំលែងអោយទៅជាធ្យូង ។

ប្រជាពលរដ្ឋនៅស្រុកស្នួល ត្រេកអរយ៉ាងខ្លាំងដល់ចំណាត់កាតមួយនេះរបស់កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងមន្ត្រីជំនាញមន្ទីរពាក់ពន្ធ័ ជាពិសរស លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ / ដោយដឹកនាំសម្របសម្រួល ដោយលោកជា សុភគ៌ ព្រះរាជអាជ្ញារង។

ពលរដ្ឋបន្តថា សិប្បកម្ម ឡធ្យូង ទាំង១២នេះ មិនមែនទើបតែបង្កើតថ្មីៗនោះទេ គឹដុះស្លែហើយ ក៏បំផ្លាញផលអនុផលព្រៃឈើក៏មិនតិចដែរ តាមរយះអាជីវកម្មសិកម្ម ខ្នាតយក្សឥតច្បាប់មួយនេះ ដែលជនជាតិវៀតណាមមកបង្កើតរបរឥតច្បាប់ក្នុងទឹកដីនៃស្រុកស្នួល ។ ដោយ ៖ នាង ចាន់ថា