អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកហិបវិញ្ញាសាប្រឡង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងការបើកហិបវិញ្ញាសាប្រឡង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា វិញ្ញាសាប្រឡងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល នៃគណៈរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ និងដោយមានការចាត់តាំងពីមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ បាននាំយកវិញ្ញសារមកប្រឡង។ ឯកឧត្តម បន្ថែមថា វិញ្ញាសារប្រឡងនេះ ត្រូវបានចាក់សោរដាក់ក្នុងហិប និងបិទជិតពុំមានការរហែក ឫបែកធ្លាយទៅណានោះឡើយ ក្នុងនោះក៏ត្រូវបានបេក្ខជន បេក្ខនារី និងគណៈកម្មការប្រយោគចូលរួមជាសក្សីផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង គឺត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវពិភាក្សាគ្នា ឬលួចចម្លង ឫ គូសសញ្ញាសំគាល់លើក្រដាស់វិញ្ញាសា និងមិនត្រូវយកឧបករអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រឡងនោះឡើយ។

តាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២៥២នាក់ ស្រី៧៨នាក់ ក្នុងនោះអវត្តមាន០៦នាក់ និងមានបន្ទប់ប្រឡងចំនួន១១បន្ទប់ និងមណ្ឌលប្រឡងមាន១មណ្ឌល។ លោក បន្ថែមថា ក្នុងចំណោម បេក្ខជនទាំងពីរភេទ ចំនួន២៥២នាក់ គឺត្រូវជ្រើសរើសយកបេក្ខជន តែចំនួន៦០នាក់ទេ ដើម្បីចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយការប្រឡងប្រព្រឹត្តទៅពេញ១ព្រឹកលើវិញ្ញាសាចំនួនពីរ ទី១.កិច្ចការនគរបាល និងចំណេះដឹងទូទៅ៕ អត្ថបទ នាង ចាន់ថា +ប៊ុត សុភគ៌


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation