ទីតាំងទាក់ទាញភ្ញៀវទេសចររួមនិងហាងលក់ទំនិញក្នុងទីក្រុងប៉ារីសប្រទេសបារាំងបានបើកដំណើរការឡើងវិញក្រោយពីបាតុកម្ម និងកុប្បកម្មបញ្ចប់ទៅ
| ព័ត៌មានជាតិ
SHARE

បារាំង៖ ទីតាំងសំខាន់ៗ និងហាងទំនិញជាច្រើននៅក្នុងទីក្រុងប៉ារីស បានបើកដំណើការជាធម្មតាឡើងវិញនៅថ្ងៃអាទិត្យ ពោលគឺ មួយថ្ងៃបន្ទាប់ពីការកើតតវ៉ា ដែលបានប្រែក្លាយជាហិង្សាបណ្តាលឱ្យមនុស្ស៧១នាក់រងរបួស និងបានបង្កការខូចខាតទ្រព្យសម្បត្តិ រដ្ឋនិងឯកជនអស់ជាច្រើននៅក្នុងរដ្ឋធានីដ៏ធំរបស់បារាំងមួយនេះ។

អ្នកទេសចរបាននិយាយថា ពួកគេបានផ្លាស់ប្តូរផែនការរបស់ពួកគេ ប៉ុន្តែពួកគេមិនបានជួបប្រទះនឹងបញ្ហាណាមួយទេ ពីព្រោះពួកគេនៅឆ្ងាយពីចំណុចដែលអំពើហិង្សាបានកើតឡើងនោះ។

ប្រធានាធិបតី Emmanuel Macron បានបំបែកភាពស្ងប់ស្ងាត់របស់គាត់ ដោយពោលនូវការកោតសរសើរទៅដល់មន្ត្រីប៉ូលីស នៅលើTwitter ប៉ុន្តែសម្ពាធដែលក្រុមបាតុករបានបន្ថែមលើគាត់កាលពីថ្ងៃអាទិត្យ ជំរុញអោយលោកស្នើនូវដំណោះស្រាយថ្មី ដើម្បីបន្ថយកំហឹងដែលកំពុងហែកហួរប្រទេសបារាំង។

រដ្ឋាភិបាលបារាំងបានដាក់ពង្រាយកងកម្លាំងចំនួន ៨៩.០០០នាក់ប៉ុន្តែ នៅតែបរាជ័យក្នុងការរារាំងក្រុមអ្នកតវ៉ាដែលមានឈ្មោះ អាវកាក់ពណ៌លឿងដែលមានគ្នាប្រហែល ១២៥.០០០នាក់ដែលនាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃសៅរ៍នៅទូទាំងប្រទេស  ជាមួយនឹងការទាមទារជាច្រើនដែលទាក់ទងនឹងការចំណាយខ្ពស់ ក៏ដូចជាការយល់ឃើញថា លោក Emmanuel Macron កំពុងតែព្យាយាមធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់បារាំង លឿនហួសហេតុពេក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation