គណៈប្រតិភូកូរ៉េខាងជើងបន្តធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង (Xi Jinping) បានជួបប្រជុំជាមួយគណៈប្រតិភូកូរ៉េខាងជើងកាលពីថ្ងៃពុធ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, គណៈប្រតិភូដែលត្រូវបានដឹកនាំដោយលោក ប៉ាក ថេសុង (Pak Thae Song) សមាជិកគណបក្សពលកររបស់កូរ៉េខាងជើងបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងដើម្បីសិក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងបន្ថែមរវាងប្រទេសទាំង២។


ការជួបប្រជុំនេះបានធ្វើឡើងនៅពេលដែលប្រទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយជំរុញឲ្យសម្ព័ន្ធមិត្តកូរ៉េខាងជើងបន្តកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រដែលគ្រោងនឹងធ្វើឡើងរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពេលដែលកូរ៉េខាងជើងគំរាមលុបចោលកិច្ចប្រជុំនោះ។


សូមរំលឹកថា កាលពីថ្ងៃពុធប្រទេសកូរ៉េខាងជើងបានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការខឹងសម្បាររបស់ខ្លួនដោយនិយាយថា ប្រទេសកូរ៉េខាងជើងប្រហែលនឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលនោះប្រសិនបើសហរដ្ឋអាមេរិកនៅតែទទូចជាឯតោភាគីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation