អាជីវកម្មហាងតែនៅភ្នំពេញ កំពុងចាប់ផ្តើមចូលទីផ្សា
| ព័ត៌មានជាតិ
SHARE

ខណៈដែលទីផ្សារកាហ្វេកាន់តែចង្អៀតទៅ ហាងតែ នៅភ្នំពេញបច្ចុប្បន្ន មិនសូវមានចំនួនច្រើននោះទេ តែគេសង្កេតឃើញមានច្រើនតែហាងកាហ្វេ ដែលមានវត្តមានសឹងគ្រប់ទីកន្លែងនៅភ្នំពេញ។ ពេលនេះអាជីវកម្មហាងតែ កំពុងទទួលបានការចាប់អារម្មណ៍ពីមនុស្សទូទៅភាគច្រើនជាយុវវ័យ។ អ្នកជំនួយវ័យក្មេងបានសំលឹងឃើញអាជីវកម្មហាងតែនេះនៅភ្នំពេញ ខណៈដែលទីផ្សារកាហ្វេកាន់តែមានភាពចង្អៀតទៅ។


ការចាប់យកអាជីវកម្មលក់ភេសជ្ជៈជាប្រភេទតែ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យសម័យថ្មី។ នេះជាការបញ្ជាក់របស់កញ្ញា ហេង លីនដា ម្ចាស់អាជីវកម្មហាងហ៊ីកា នៅក្នុងឱកាសបើកសម្ពោធហាងហ៊ីកាលក់ ភេសជ្ជៈតែទី៣ នៅអគារ World Bridge ក្បែរតំបន់កោះពេជ្យ។ អ្នកជំនួញវ័យក្មេងរូបនេះ បានអះអាងថា ទីផ្សារហាងកាហ្វេបច្ចុប្បន្ន ហាក់មានភាពចង្អៀតខ្លាំង ដូច្នោះហើយការចាប់យកអាជីវកម្មថ្មី បើកហាងតែនៅភ្នំពេញ នឹងអាចក្លាយជាជម្រើសថ្មីរបស់អតិថិជន ពិសេសយុវវ័យសម័យនេះ។

គួរបញ្ជាក់ថា ហាងតែភាគច្រើនត្រូវធ្វើអាជីវកម្មនៅភ្នំពេញដោយមានម្ចាស់ជាជនជាតិចិនព្រោះនេះជាផលិតផលតែដែលនាំចូលពីប្រទេសចិន ល្បីល្បាញខាងហើយ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសយុវវ័យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation