ស.ស.យ.ក នឹងរៀបចំពិព័រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារយៈពេល៣ថ្ងៃសម្រាប់សាធារណៈជនដែលចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញនឹងរៀបចំពិព័រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣,១៤,១៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានទីតាំងនៅសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកគួច វែងស៊្រុន ប្រធានរៀបចំពិព័រនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មានប្រសាសន៌ឲ្យដឹងថា សហភាព សហព័ន្ធយុវជនកម្ពុជាដែលមានកិច្ចសហការជាមួយប្រទេសចិន មានគំរោងរៀបចំពិព័ណ៌វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រយៈ ពេល ៤ឆ្នាំជាប់ៗគ្នា ដែលពិព័រលើក១ គឺនឹងធ្វើឡើងនាចុងឆ្នាំ២០១៨នេះ ពោលគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូ ខណៈដែល លើក ទី២ គ្រោងនឹងចំនួន៣ដង នៅឆ្នាំក្រោយ ដែលនឹងអាចធ្វើឡើងចន្លោះពីខែមីនា ខែសីហា និងខែធ្នូ ហើយ ពិព័រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ នឹងបន្តរៀបចំធ្វើជាលើកទី៣ នៅឆ្នាំ២០២០និងលើកទី៤ នៅឆ្នាំ២០២១។

លោកគួច វែងស្រុន បានបញ្ជាក់ទៀតថា ការរៀបចំពិព័រស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារយៈពេលច្រើនឆ្នាំបន្តបន្តបន្ទាប់ គ្នា សហភាពសហព័ន្ធយុវជនកម្ពុជា មាន គោលបំណងបណ្តុះស្មារតី ស្រឡាញ់និងចូលចិត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បី ជាគោលដៅក្នុងការអភិវឌ្ឍជាតិនាពេលអនាគតប្រកបដោយចីរភាព និងបំផុសការចូលរួមនិងសាកល្បងដោយផ្ទាល់លើ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ។ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ចង់ចូលរួមកសាងធនធានមនុស្សផ្នែកបច្ចេកទេសនិងដើម្បីបំរើដល់ការអភិវឌ្ឍជាតិ និងបំពេញនូវសេចក្តីត្រូវការនៃតម្រូវ ការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។

គួររំលឹកថា ពិព័រស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានេះលេខចេញជារូបរាង ឡើងតាមរយៈកិច្ចសហការរវាងប្រទេសចិន និងសហ ភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅទី ក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន៕អត្ថបទ៖ សុខ លីដា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation