ប្រធានាធិបតីវ៉េណេស៊ុយអេឡាចោទប្រកាន់អាមេរិកថា បានរំខានដល់ប្រជាធិបតេយ្យនិងប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសខ្លួន
| ព័ត៌មានជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ នៅថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូ បានអញ្ជើញទៅបោះឆ្នោត នៅក្នុងទីក្រុងការ៉ាកាស ដែលជាការបោះឆ្នោតដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងជាង២ពាន់នាក់។ លោកនីកូឡា ម៉ាឌូរ៉ូ លើកយកព្រឹត្តការណ៏បោះឆ្នោតនេះ ចោទប្រកាន់អាមេរិកពីបទរំខានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។

ការចោទប្រកាន់អាមេរិកពីសំណាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡារូបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងធំៗក្នុងប្រទេសនេះ ពហិការមិនចូលរួមក្នុងការបោះឆ្នោតនោះ ដូចទៅអ្វីដែលពួកគេធ្លាប់ធ្វើកាលពីការបោះឆ្នោតនាខែឧសភាកន្លងទៅ ដែលធ្វើអោយ លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ បានឈ្នះការបោះឆ្នោតសារជាថ្មីនាពេលនោះ។


យោងទៅតាមភ្នាក់ងាររ៉យទ័របានអោយដឹងថា ការិយាល័យបោះឆ្នោតនៅក្នុងផ្នែកខ្លះនៃទីក្រុងការ៉ាកាស ក៏ដូចជានៅតាមទីក្រុង ដទៃៗទៀតនៅទូទាំងប្រទេស គឺគ្មានអ្នកទៅបោះឆ្នោតទេ ហើយដែលហេតុផលនេះ ទើបធ្វើអោយលោកម៉ាឌូរ៉ូ ចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងស្ថិតនៅពីក្រោយចលនាដើម្បីរំខានដល់ការបោះឆ្នោត។


យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត របស់ប្រទេសនេះបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សមាជិកក្រុមប្រឹក្សាចំនួន ២៤៥៩នាក់ នៃក្រុងចំនួន៣៣៥ នឹងត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation