ប៉ូលិសចូលឆែកឆេរផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ - CNC News
ប៉ូលិសចូលឆែកឆេរផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសម៉ាឡេស៊ីបានទៅឆែកឆេរផ្ទះអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) កាលពីយប់ថ្ងៃពុធ ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីលោកបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតសកល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ រថយន្តប៉ូលិសជាច្រើនគ្រឿងបានទៅដល់មុខផ្ទះរបស់លោក ណាជីប (Najib) ក្នុងរយៈពេលមិនយូរប៉ុន្មាន បន្ទាប់ពីលោកបានត្រឡប់មកពីសូត្រធម៌នៅព្រះវិហារក្បែរនោះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីលោក ម៉ាហាធៀ ម៉ូហាមេដ (Mahathir Mohamad) បាននិយាយកាលពីពេលមុនថា លោកកំពុងពិនិត្យមើលដើម្បីបើកការស៊ើបអង្កេតសាជាថ្មីក្នុងករណីអំពើពុករលួយប្រឆាំងនឹងលោក ណាជីប ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក។


សូមរំលឹកថា លោក ណាជីប ត្រូវបានគេចោទប្រកាន់ថាបានយកលុយប្រហែល៧០០លានដុល្លារអាមេរិកពីមូលនិធិនិយោគរបស់រដ្ឋដែលលោកជាអ្នកបង្កើតផ្ទាល់ទៅដាក់ចូលហោប៉ៅខ្លួនឯងកាលពីឆ្នាំ២០១៥ ប៉ុន្តែរូបលោកបានបដិសេធចំពោះការប្រកាន់នោះ និងត្រូវបានអាជ្ញាធរម៉ាឡេស៊ីបញ្ជាក់ថាមានភាពស្អាតស្អំ។


មិនតែប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ លោក ណាជីប ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេសផងដែរ ខណៈដែលលោកបានព្យាយាមចាកចេញពីប្រទេសដើម្បីដើរលេងក្នុងថ្ងៃឈប់សំរាកជាមួយភរិយារបស់លោក។
កាសែតមួយរបស់ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ប៉ូលិសបានបញ្ជាក់ថាពិតជាមានការចូលឆែកឆេរមែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation