ជនសង្ស័យ ៣ នាក់ កំពុងដាក់បន្ទុក អ្នកនៅពីក្រោយខ្នង ក្នុងរឿងធ្វើសិប្បកម្ម ឡ ធ្យូង ដុតអុស ខ្នាតយក្ស បំផ្លាញកូន ដើមឈើ រាប់សិបឆ្នាំ
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ក្នុងករណី ធ្វើអាជីវកម្ម សិប្បកម្ម ឡ ធ្យូង ដុតពីអុសខ្នាតយក្ស នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៨ និងសហការជាមួយមន្ត្រីជំនាញ ដោយមានការសម្របសម្រួល ពីលោក ជា សុភគ៌ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បញ្ជូនខ្លួនមកសាកសួរ នៅអាវុធហត្ថខេត្ត។


យោងតាមការសាកសួរ របស់ កម្លាំងកងរាជអាវុធហត្ដខេត្តក្រចេះ និងចម្លើយជនសង្ស័យចំនួន០៣នាក់ នៅថ្បាងៃទី០៩ធ្ននូ២០១៨ នេះ បានឆ្លើយដាក់បន្ទុកទៅលើចៅក្រមម្នាក់នៅខេត្តក្រចេះថានៅពីក្រោយខ្នង ពាក់ព័ន្ធ ក្ក្នុងការ ធ្វើ សិប្បកម្ម ឡ ធ្យូង ឥតច្បាប់ ដែលកាប់កូនឈើ ដើមឈើ គ្មានប្រភព យកដុតបំលែងអោយក្លាយទៅជាធ្យូង ហើយបន្តលក់ទៅប្រទេសវៀតណាម ឆ្លងកាត់ ភូមិជើងក្លេ ឃុំ២ធ្នូស្រុកស្នួល ។


សូមបញ្ជាក់ ជនសង្ស័យ ទាំង០៣នាក់ ខាងលើ មានជនជាតិវៀតណាម០១នាក់ ជាម្ចាស់សិប្បកម្ម ឡធ្យូង , ខ្មែរ០២នាក់ ជាអ្នកបើកបរនិងម្នាក់ទៀត ម្ចាស់ភាគហ៊ុន ក្នុងសិប្បកម្ម ឡធ្យូងនេះ។ បើយោងតាមប្រភព នៅកូមិឃុំ ខាងលើបានលួចខ្សឹបថា កន្លងមកគេជើញមានមន្ត្រីជំនាញ និងមន្ត្រីបរិស្ថាន ឧស្សាចេញចូលនិងឆ្លងកាត់ នៅសិប្បកម្ម ឡ ធ្យូង នោះណាស់ ហើយក៏មិនមែនអាជ្ញាធរមិនដឹងនោះទេព្រោះសិប្បកម្មមួយនេះធំណាស់ ហើយដឹកដើមឈើកូនឈើ ស្រស់ៗ យកមកដុត ដោយឆ្លងកាត់ ស្នាក់ការនិងមន្ត្រីជំនាញបរិស្ថាន ។


ប្រភពបន្តថា បើក្នុងរឿងនេះមិនទាក់ទងនិងមន្ត្រីនោះទេ វាមិនអាចបើកធ្វើអាជីវកម្ម ដោយឥតច្បាប់រាប់សិបឆ្នាំបានទេ គួរតែប្រពន្ធ័ច្បាប់មេត្តាបើកការស៉ើបអង្កេតក្នុងរឿងនេះផង ដើម្បីយុត្តិធម៌ទាំងអស់គ្នា ម៉្យាងជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ (កូនឈើស្រស់ៗ ដើឈើថ្មី ត្រូវកាប់យកមកដុត)៕( ព័ត៌មានបឋម ) នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation