អគារសិក្សាថ្មី នៃក្ដី សង្ឃឹម របស់កុមារជនបទ នាថ្ងៃអនាគត
| ព័ត៌មានជាតិ
SHARE


(ក្រចេះ)៖  អគារសិក្សា១ខ្នង ២ បន្ទប់ ដែលជាអំណោយផ្ទាល់របស់ឯ.ឧកិតិបណ្ឌិត ពេជ្រ ប៊ុនធិន និងឯ.ឧ វ៉ា ថន ជូនដល់ក្មួយៗ សិស្សសាលាបឋមសិក្សាអន្លង់កេះ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី​ត្រូវ​បាន​សម្ពោធដាក់​អោយ​ប្រើប្រាស់​នារសៀលថ្ងៃទី ៨ ធ្នូ ២០១៨ ក្រោអធិបតី​ភាព​ឯ.ឧ កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ ជាប្រធាក្រុមការងារថ្នាក់ កណ្ដាល ចុះជួយខេត្តក្រចេះ ដោយមានការ​អញ្ជើញចូលរួមឯ.ឧ លោក​ជំទាវជាតំណាង​រាស្ត្រ ជា​អភិបាល អភិបាល​រងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត លោក​ ​លោកស្រី​ប្រធាន​បណ្ដា​មន្ទីរ អង្គភាព ស្ថាប័ន​ជុំវិញខេត្ត យុវជន សិស្សានុ​សិស្ស និងប្រជាពលរដ្ឋ​ប្រមាណជា៦៥០នាក់ ។


លោក​ ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានធ្វើសន្ទរកឋាស្វាគមន៏ និងរាយការពីការអនុវត្តតាម្មវិធី​នយោបាយ​របស់រាជ រដ្ឋាភិបាល ដែលស្រុកចិត្របុរីបាននិងកំពង់ទទួលនូវការរក្សាសន្តិសុខសង្គម ស្ថេភាពនយោ​បាយ សណ្ដាប់ធ្នាប់សង្គម និង សន្តិភាពពេញ​លិញ​តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ មិន​តែ​ប៉ុណ្ណោះបានជំរុញអោយ​ស្រុកចិត្របុរី​មានការ​អភិវឌ្ឍន៏រីកចំរើនឥតឈប់ឈរ ប្រែមុខមាត់ថ្មីដែល​ជាទីមោទនៈ​ខ្ពស់​បំផុត ។ ជាក់ស្ដែងថ្ងៃនេះរដ្ឋបាលស្រុក ទទួលបាន នូវសមិទ្ធថ្មីបន្ថែមមួយទៀតជាអាគារសិក្សា ១ខ្នងមាន ២បន្ឬប់ដែល​ជា​អំណោយផ្ទាល់របស់ឯ.ឧកិតិបណ្ឌិត ពេជ្រ ប៊ុនធិន និងឯ.ឧ វ៉ា ថន ជូនដល់ក្មួយៗសិស្សសាលាបឋមសិក្សាអន្លង់កេះ ដែលជាការឆ្លើយតបតាមការស្នើសុំរបស់ក្មួយកន្លងមក ព្រោះអាគារចាស់ មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចអោយសិស្សចូលរៀន​បានឡើយ ។


នៅក្នុងឪកាសនោះឯ.ឧកិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ ជាប្រធាក្រុមការងារ​ចុះ​ជួយ​ខេត្តក្រចេះ​បានថ្លែង​ទៅកាន់ក្មួយៗសិស្សានុសិស្ស និង​បងប្អូនប្រជាពលរដ្ឋទាំង ៦៥០នាក់ថា ៖ សម្ទទ្ធិផលដែល​បាន​កកើត ឡើងនា​ពេល​នេះ មិនមែនកើតឡើង​ដោយឯកឯងនោះទេ គឺជា​ការកើតឡើងដោយសារកត្តាសន្តិភាព និង​ការ​អភិវឌ្ឍន៏ ក្រោមការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់​សម្ដេច​​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុង​ការ​ដឹកនាំនាវាកម្ពុជា ហើយសម្ដេចក៏បាន​ផ្ដល់ឪកាស​គ្រប់គ្រាន់ដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការប្រកបរបបចញ្ចឹមជីវិត្ត ការ​បំពេញការងារ​ទទួលបាននូវ​ធនធាន​រីកចំរើន ដែលនាំអោយ​មាន​កំណើន​សេដ្ឋកិច្ចខ្ពស់ក្នុងគ្រួសារ ដែលជាកត្តាធ្វើអោយ​ប្រជា​ពល​រដ្ឋមានលទ្ធភាពដើម្បីរួមចំណែកកសាង និងអភិវឌ្ឍ ក្នុងសង្គមជាតិ ហើយនេះ​ដែលស្ដែងឡើងពីកត្តា​សន្តិភាព​យ៉ាងពិត​ប្រាកដ ។


ឯ.ឧកិតិបណ្ឌិតមានប្រសាសន៏បន្តថា ៖ ក្រោយពីសង្គ្រាមត្រូវបានបញ្ចាប់រហូតមក​ទល់​បច្ចុប្បន្ន​នេះ ក្រោមការ​ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អ្វីៗគ្រប់​យ៉ាង​ត្រូវ​បាន​អភិវឌ្ឍន៍​ឡើងវិញពី បាតដៃទទេ ដែលទាំង​នេះ​​សរបញ្ជាក់ពីការខិតខំ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​ចំពោះ ប្រទេស​​ជាតិ និងប្រជាជន​។ ឯ.ឧបានបន្ត ទៀតថា ដើម្បីជា​ការ​​តបស្នងសងគុណ គឺ​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្ត​គាំទ្រ​នូវការដឹកនាំរបស់​សម្តេច បន្តទៀតដើម្បីអោយ​ប្រទេស​ជាតិ មានភាពរីក​ចម្រើនទៅ​មុខ​បន្តទៀត ពិសេស​ប្រជាជន​យើងមានសិទ្ធិសិរីភាព ក្នុងការរស់នៅ ដើរហើយ​គ្រប់បែប​យ៉ាង និង​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសន្តិភាពមួយនេះ និងជួយថែរក្សានូវសមិទ្ធផលដែលបានកើត​ឡើងនៅ​ក្នុង​មូលដ្ឋានរបស់ខ្លួន អោយបានស្ថិតស្ថេរដើម្បីជាប្រយោជន៏សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។


ជាចុងក្រោយនៃអង្គពិធីឯ.ឧបាននាំមកនូវវត្ថុអនុស្សាវរីយ៏ជាថវិការមួយចំនួនជូនដល់សាលាសម្រាប់ប្រើប្រាស់បន្ត ជូន​ដល់​សិស្សនុសិស្សមានសៀវភៅ ប៊ិច ថវិការមួយចំនួន និងចែកជូនប្រជាពលរដ្ឋដែលបានមកចួលរួមទទួលបាន សារុងម្នាក់មួយ៕(នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation