ប្រជាការពារភូមិបំបែកក្រុមជួញដូរ ប្រើប្រាស់ សារធាតុញៀន ជំនួស សមត្ថកិច្ច  ជំនាញក្នុងស្រុកកែវសិមា
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖  ប្រជាការការភូមិ ទើសភ្នែកនិងទង្វើមិនប្រក្រីតី លើជនប្រើ    ប្រាស់ ជួញដូរសាធាតុញៀនប្រគល់ជូនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រែព្រះ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កាលពីវេលាម៉ោង ១៦ និង១០នាទីរសៀល ស្ថិតនៅចំណុចត្រពាំងផ្លែង ក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ច បានចុះល្បាត ហេីយបានប្រទះឃើញមុខសញ្ញាសង្ស័យ  ក៍សួរនាំ និងឈានដល់ការឆែកឆេរ  ឃាត់ខ្លួនតែម្តង ដែល ជនសង្ស័យមានឈ្មោះ សេន  ពីរ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិឥស្លាម សញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្រុកកំណើត រស់នៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ន មានទីលំនៅ នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងនោះដែរ សមត្ថកិច្ចជំនាញ បានឆែករកឃើញសារធាតុញៀនមានសណ្ឋានជាក្រាម ពណ៍ស និងពណ៍ទឹកក្រូចចំនួន០២កញ្ចប់ ធំល្មម។-ប្រាក់ដូល្លា   ចំនួន ១០០$/  -ប្រាក់រៀល   ចំនួន  ១.៦៣០.០០០រៀលគត់  ( មួយលានហុកសិបបីមុឺន គត់ ) -ដែកកេៈ    ចំនួន០៥   -ឧបករណ៍សំរាប់សេពគ្រឿងមួយចំនួន-ទូរស័ព្ទដៃ  ចំនួន ០១គ្រឿង  ( អិនចុចពិល ) - រណាយ ចំនួន០១គ្រឿង-ម៉ូតូកែឆ្នៃ     ចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ដេីម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ 

 ប្រជាពលរដ្ឋ នៅស្រុកកែវសិមាបានលើកឡើងថា បច្ចុប្បន្ន គ្រឿងញៀនកំំពុងបំពុលដល់សង្គមនិងក្មេងៗ ថែមទាំងមនុស្សវ័យចំណាស់ផងដែរ នេះមកពីភាពកំដោយរបស់សមត្ថកិច្ចមូលដ្ឋាន  ដោយមិនសូវយកចិត្តទុក្ខដាក់ដល់ភូមិឃុំមានសុវត្តិភាព  ជាក់ស្ដែងដូចករណី ខាងលើនេះ ដែលប្រជាការពារភូមិចេញល្បាត ទើបឃាត់ខ្លួនជនសង្ស័យរួចសហការជាមួយ មន្ត្រីជំនាញ  ។ ពួកគាត់បន្តថា សូមអោយ សមត្ថកិច្ចគួរចេះខ្មាស់ពលរដ្ឋនិងប្រជាការពារភូមិខ្លះផង ដែលហ៊ានធ្វើការល្អជាងមន្ត្រីជំនាញ បង្រ្កាបការជួូញដូរសារធាតុញៀន  ហើយក៏សូមអោយប្រជាការពារភូមិបន្តជួយបង្ក្រាបបន្ថែមទៀតដើម្បី សុខសុវត្តិភាព កូនចៅក្នុងភូមិរបស់យើង កុំពឹងកម្លាំឆ្ងាយ។ដោយ ÷ នាងចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation