ការនាំចូលផលិតផលពីអាមេរិករយៈពេល១០ខែឆ្នាំនេះកើនឡើងជាង១១%
| ព័ត៌មានជាតិ
SHARE

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមរយៈពេល១០ខែឆ្នាំ២០១៨នេះ ការនាំចូលទំនិញគ្រប់ប្រភេទពីសហរដ្ឋអាមេរិកមកកាន់ប្រទេស កម្ពុជាបានកើនឡើងអត្រាជាង១១% ធៀបនឹងការនាំចូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។

យោងតាមតួលេខ រយៈពេល១០ខែឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចូលផលិតផលពីអាមេរិកក្នុងទឹកប្រាក់ជិត៣៦១លានដុល្លារ ដោយបានកើនឡើងពីទឹកប្រាក់ជិត៣២៤លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មិនតែប៉ុណ្ណោះ បើគិតក្នុងរយៈពេល១ឆ្នាំពេញ កាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាបាននាំចូលទំនិញគ្រប់ប្រភេទពីសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ជាង៤០០លានដុល្លារ។

សូមបញ្ជាក់ថា ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលពីអាមេរិកគឺជាប្រភេទទំនិញប្រណិតៗមានតំលៃខ្ពស់ដូចជាផលិតផលរថយន្ត និងគ្រឿងម៉ាស៊ីនផ្សេងៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation