សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាមថា យើងត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន
| ព័ត៌មានជាតិ
SHARE

ក្នុងឪកាសដែលឯកឧត្តម ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូកម្ពុជា ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា នៅរាត្រីថ្ងៃទី០៧ ធ្នូនេះ ដែលបានអញ្ជើញចូលរួមបំពេញទស្សនិច្ចផ្លូវការ នៅប្រទេសវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចំពោះការរីកចំរើន និងសមិទ្ធិផលរីកចំរើនជាច្រើនរស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។
សម្តេចតេជោ បានបន្តថា យើងពិតជារីករាយដែលយើងបានបញ្ចប់ការពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក ទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រ៉ំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។

សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេះសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន ការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០
ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចំ ណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញទៅ ចូល រួមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គី ភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន ការ រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ ឯឧ នាយក រដ្ឋ មន្រ្តីមានប្រសាសន៍បន្តថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សន កិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុង ការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផង របង ជា មួយគ្នា។ ឯឧ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបាន ជាប់ ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម ជាប្រទេស ទី ពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ក្នុងការអញ្ជើញមកបំពេញទស្សន កិច្ចមុនគេនាពេល នេះ។

សូមជំរាបថា ចាប់ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូតនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មិត្តភាព និង កិច្ចសហប្រតិបត្តិការប្រទេសយើង​ទាំងពីរ កាន់តែមានភាព​រីកចម្រើន និង រឹងមាំ ដោយផ្ដល់​នូវ​ផលប្រយោជន៍​ទៅវិញទៅមក។ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​វិនិយោគ​កំពូល​ទាំងដប់​របស់​កម្ពុជា។ ការ​វិនិយោគ​របស់​វៀតណាម​ផ្ដោត​សំខាន់​លើ​កសិកម្ម និង​រុក្ខាប្រមាញ់ ហិរញ្ញវត្ថុ ធនាគារ និង​ការធានារ៉ាប់រង។
ពាណិជ្ជកម្ម​ទ្វេរភាគី​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ ៣ពាន់លាន​៨សែនដុល្លារ ក្នុង​ឆ្នាំ២០១៧។ វៀតណាម និង កម្ពុជា បាន​ឯកភាព​បង្កើន​ទំហំពាណិជ្ជកម្មទ្វេរភាគីនេះដល់ទំហំ ៥ពាន់លានដុល្លារ​ ក្នុង​ឆ្នាំ​បន្ទាប់។

វៀតណាម​គឺជាប្រទេស​នាំចូល​ទំនិញ​ដ៏​សំខាន់​មក​កាន់​កម្ពុជា រួមមាន ដែកថែបនិងដែក និង ប្រេងនិងឥន្ធនៈ។
តាមរយះទស្សនះកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះទទួលបានប្រកបដោយលទ្ធផលដ៏ត្រចះ​ត្រចង់​ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បាន​អញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៦ ក្នុងនោះរួមមានទី១ អនុ​ស្សារណះ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។ ទី២ វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់​ការ​អនុ​វត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨) ទី៣វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩) ទី៤កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀត​ណាម​ ទី៥កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និងទី៦កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។ អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation