ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់បានរថយន្តដឹកលើសទម្ងន់ ២៧៩គ្រឿង និងពិន័យជាង ៥រយលានរៀល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញផ្សាយរបាយការណ៏ដោយបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៩គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៥៨,៩៥០,០០០ រៀល។

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា បើធៀបចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ១១៣ គ្រឿង គឺពី ១៦៦ គ្រឿង ក្នុងខែតុលា មក ២៧៩ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation