រោងចក្រកាត់ដេរសម្លៀកបំពាក់២ថ្មីទៀត ត្រូវបាន CDC អនុញ្ញាតច្បាប់ឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង៧លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មី២ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង៧លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

១. ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

២. ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦២៨កន្លែង។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation