ទិវាជនមានពិការភាពកម្ពុជាលើកទី២០ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាបន្ន និង សមភាព
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី៦ខែ ធ្នូឆ្នាំ២០១៨នេះ ក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនិតិសម្បទា បានរៀបចំទិវាជនមានពិការភាព ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង
ឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីសង្គមកិច្ច និង មន្ត្រីពាក់ព័ន្ធផ្សេងៗជាច្រើនទៀត រួមជាមួយប្រជាពលរដ្ឋដែលជាជនមានពិការភាព និង បុគ្គលិកពីអង្គការផ្សេងៗប្រមាណជា ជាង២ពាន់នាក។

ឯកឧត្តមរដ្ឋសង្គមកិច្ច វង សូត្រ មានប្រសាសន៏ថា ក្នុងគោលបំណងដើម្បីអបអរសាទចំពោះសមិទ្ធិផលជាច្រើននៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាបន្ន និងអនុវត្តច្បាប់ស្តីពី កិច្ចការ ការពារ និងការលើកកម្ពស់សិទ្ធិជនពិការ នឹងផែនការរយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបន្តថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអាត្រាពិការភាព ៤% នៃប្រជាជនកម្ពុជាសរុប ហើយចំនួនអ្នកមានពិការភាព ប្រមាណ៥សែន២មុឺន ៤ពាន់នាក់ (៥២៤០០០នាក់)។

ឯកឧត្តមបន្តថា ផ្ដើមចេញពីបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ លើកកម្ពស់លើបញ្ហាពិការភាពនិងការស្ដារលទ្ធភាព ពលកម្មដូចជាមានចែង ក្នុងកម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្របខណ្ឌនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការដាក់បញ្ចូលនូវបញ្ហា ជួយជនពិការដោយសារមីនក្នុងឯកសារគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលដៅទី ១៨ ស្តីពីការបោសសំអាតមីនកាក់សំណល់ជាតិផ្ទុះ ដោយសារសង្គ្រាមនិងជួយសង្គ្រោះជនរងគ្រោះ សំដៅលើកកម្ពស់សិទ្ធិ និងគុណភាពជីវិត របស់ជនមានពិការភាព ដោយសារមីនកាក់សំណល់ ជាតិផ្ទុះពីសង្គ្រាមឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះកម្ពុជាទទួលបានជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិកា
ររបស់អង្គការសហប្រជាជាតិ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច២០១៣-២០២២ យុទ្ធសាស្រ្តអុីនឈាន់និងសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានអនុម័តកាលពីថ្ងៃទី ១០ ខែធ្នូ ២០១៧ កន្លងទៅសម្រាប់ពន្លឿនការអនុវត្តយុទ្ធសាស្រ្តអុីនឈាន់ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជនមានពិការភាពឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាពនិងជោគជ័យបន្ថែមក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៏ថា ដោយសារតែសង្គ្រាមជាពិសេសដោយរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមានស្ត្រីមេម៉ាយកុមារកំព្រាជនពិការខេត្តព្រមទាំងបន្សល់នូវគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់តោនធ្វើឲ្យមានរបួសពិការឬស្លាប់រាប់លាននាក់ដោយគ្មានអ្នកទទួលខុសត្រូវហើយ បន្ទាប់ត្រូវធ្លាក់បានមករាជរដ្ឋាភិបាលកម្ពុជានាសម័យនេះជាអ្នកទទួល។

ក្រៅពីផលវិបាកនៃសង្គ្រាមគ្រាប់មីននិងកាកសំណល់នោះ ប្រជាជនកម្ពុជាប្រឈមនឹងការរងគ្រោះដែលនាំឱ្យមានពិការភាព ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ភាពមិនប្រក្រតីពីកំណើត និងផលវិបាកនៃជំងឺផ្សេងៗដូចជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជំងឺទឹកនោមផ្អែមជំងឺមហារីកជាដើម។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ 2014-2018 ដោយលើកឡើងនូវគោលនយោបាយជាអាទិភាព សម្រាប់ការអនុវត្តកំណែទម្រង់នានា នៃវិស័យពិការភាពសំដៅលើកកម្ពស់សមត្ថភាពស្ថាប័នពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច ក្នុងបុព្វហេតុបង្កើតកាលានុវត្តភាពការងារ សម្រាប់ជនមានផ្តល់ភាពសមរម្យ កាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍សំខាន់សំខាន់នៃវិស័យពិការភាពនៅកម្ពុជាផងដែរ ។

ឯកឧត្តម ឯម ចន្ទ មករា អគ្គលេខាធិការសកម្មភាពជនពិការបានថ្លែងថា ការអើសអើងចំពោះជនមានពិការភាពនាពេលនេះ មានការថយចុះ ដោយសារតែមានការយល់ដឹងច្រើនពីសំណាក់ប្រជាពលរដ្ឋ ជំវិញបញ្ហានេះ។

សូមបញ្ជាក់ថា បងប្អូនជនពិការក្នុងពិធីចំនួន២៨០៊នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ៣០០នាក់ ម្នាក់ៗថវិការ ៥មុឺនរៀល សិស្សនិស្សិត យុវជនកាយរិទ្ធនិងកាកបាទក្រហម២០០នាក់ម្នាក់ៗ២មុឺនរៀលផងដែរ ដែលជាថវិការរបស់សម្តេចតេជោហ៊ុន សែន។ រូបភាព និងអត្ថបទ គង់ វណ្ណៈ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation