ពលដ្ឋនៅក្រុងក្រចេះ លែងបារម្ភណ៍ទៀតហើយ បន្ទាប់ទទួលបានស្ថានីយ៍ បូមទឹកទី ៥១ សម្ដេច តេជោ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ ស្ថានីយ៍បូមទឹកទី៥១ ហ៊ុនសែន ក្រុងក្រចេះ សាងសង់សម្រេចបាន ៤០ ភាគរយ ហើយដែលស្ថានីយ៍បូមទឹកនេះមានទគតាំងស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ ក្រុង ក្រចេះ ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុមិយម និងជាកាដូ ពិសេសពីរដ្ឋាភិបាល មានមម្លាំងល្បឿនបូមក្នុង១ម៉ោងបាន១ពាន៉ទៅ១ពាន៉ពីរយម៉ែត្រគីប។

លោក ហេង រត័្ន ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា ៖ ស្ថានីយ៏នេះធ្វើឡើងដើម្បីរំដោះទឹកចេញពីក្រុងក្រចេះ ដោយមើលឃើញពីការលំបាកកាលពីឆ្នាំមុនដែលធ្វើឲ្យទឹកលិចចូលទីប្រជុំជននៃក្រុងក្រចេះ ទើបរាជរដ្ឋភិបាល ក៏ដូចជា ក្រសួងធនធានទឹក និងឧតុនិយម ដែលមានឯកឧត្តម លឹម គានហោ បានបញ្ជាមកមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងនាយដ្ឋានជំនាញអោយមកសិក្សាហើយយើងក៏បានសាងសង់នៅ ស្ថានីយ៍បូមទឹកនេះ ដែលមានឈ្មោះថា # ស្ថានីយ៍បូមទឹកទី៥១ ហ៊ុនសែន # ក្រុងក្រចេះមានគោលបំណងដើម្បីបូមរំដោះទឹកលិចលង់ចេញពីប្រជុំជន លោក បន្តថា ស្ថានីយ៍នេះចាប់ផ្ដើមសាងសង់ កាលពីថ្ងៃ២១ខែតុលា ឆ្នាំ ២០១៨ដោយនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងអ្នកបច្ចេកទេសសហការជាមួយ នឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បច្ចុប្បន្ន សម្រេចបាន៤០ភាគរហ នៃផែនការហើយ និងបានរៀបចំប្រព័ន្ធទឹក តាមលក្ខណះបច្ចេកទេស ដើម្បីដំឡើងម៉ាស៊ីន ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសង្ឃឹមថា ក្រោយធ្វើសា្ថនីយ៍ទី៥១នេះរួចហើយ ខេត្តក្រចេះលែងកង្វល់ពីររឿងទឹកលិចនៅ រដូវវស្សាទៀតហើយ ហើយអាចជួយប្រជាពរដ្ឋនៅក្រុងក្រចេះនេះបានយ៉ាងងាយស្រួល ហើយម៉ាស៊ីនបូមទឹកនេះមានថាមពលខ្លាំងដែលអាចបូមទឹកបានក្នុង១ម៉ោង១ពាន់ទៅ១ពាន់ពីរយម៉ែត្រគីប និងជួយសង្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋ៖ បានថ្លែងអំណរគុណដល់ក្រសួងធនធានទឹកនិងឧតុនិយម និងរាជរដ្ឋាភិបាលដែលមាន # សម្ដេចតេជោ # ជាប្រមុខដឹកនាំដោយគតិមណ្ឌិត គិតគូរពីការលំបាករបស់ប្រជាជន ដែលទទួលរងគ្រោះពីធម្មជាតិ ពួកគាត់បន្តថា ក្រោយពីកាសាងសង់នូវស្ថានីយ៍នេះរួច ក្នុងនាមពលរដ្ឋទាំងអស់ត្រូវថែរក្សាដើម្បីបម្រើផលប្រយោជន៏រួមទាំងអស់គ្នា ៕ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation