តំណាងហត្ថលេខី៨៧រូប និងគណៈកម្មការនីតិកម្មសភា សម្រេចដាក់វិសោធនកម្មមាត្រា៤៥ថ្មីស្ទួន ឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍សភា ពិនិត្យពិភាក្សានាថ្ងៃទី១១ធ្នូ
| ព័ត៌មានជាតិ
SHARE

តំណាងហត្ថលេខី៨៧រូប និងគណៈកម្មការនីតិកម្មរដ្ឋសភា បានសម្រេចដាក់សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មីស្ទួននៃច្បាប់ស្តីពីគណបក្ស នយោ បាយ ជូនគណៈ កម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ពិនិត្យពិភាក្សានៅថ្ងៃទី១១ខែធ្នូ ដើម្បីបញ្ចូលក្នុងរបៀបវារៈប្រជុំវិសាមញ្ញ។

ឯកឧត្តមបណ្ឌិត រដ្ឋ ជាម យៀប មានប្រសាសន៍ក្នុងនាមជាតំណាងហត្ថលេខីទាំង៨៧រូប នៃតំណាងរាស្ត្រថា ដោយមានការវិវត្ត នៃច្បាប់ស្តីពីគណបក្សនយោបាយ នេះគឺជាការធ្វើវិសោធនកម្ម លើកទី៣ នៃរដ្ឋសភានីតិកាលទី៦ និងដើម្បីពង្រឹងតួនាទីគណបក្សនយោបាយធានាភាពស្របច្បាប់ និងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ការស្នើធ្វើវិសោធនកម្ម មាត្រា៤៥ថ្មី នៃស្តីពីគណៈបក្សនយោបាយ ដើម្បីនីតិសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលតុលាកាកំពូលបានហាមឃាត់ ហើយអ្នកនយោបាយទាំងនោះ ពុំបានធ្វើ សកម្មភាពនយោបាយណាមួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា នៅថ្ងៃទី១១ខែធ្នូ តំណាងហត្ថលេខី នៃសមាជិកសភាទាំង៨៧រូប និងបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មីស្ទួន នៃច្បាប់ស្តីពីគណបក្សនយោបាយ ដាក់ចូលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលទៅក្នុងរបៀប វារៈប្រជុំវិសាមញ្ញរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ក្រោមអធិបតី ភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធាបរដ្ឋសភា៕
អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation