នាព្រឹកនេះ គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦
| ព័ត៌មានជាតិ
SHARE

យោងតាមសេចក្តីជូនដំណឹងពី គ.ជ.ប បញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួម ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ពន្ធ័នានា តំណាងគណបក្សនយោបាយ,តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ,តំណាងស្ថានទូតជប៉ុន ជំនាញការ JICA និងជំនាញកថារកូរ៉េប្រចាំនៅគ.ជ.ប រួមនឹងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។

នៅក្នុងកិច្ចប្រជុំ ផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្នោះបោះឆ្នោតនិងបញ្ជី បេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៏ជាតិ-អន្តរជាតិ ដែលនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនិតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្តដាខាងមុខនោះ។ជាមួយគ្នានេះ លោកខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនឹងសាធារណៈនៃគ.ជ.ប នឹងសម្របសម្រួល ក៏ដូចជា ឆ្លើយបំភ្លឺទៅនឹងមតិយោបល់ របស់គ្រប់ភាគីពាក់ពន្ធ័ដែលលើកឡើងក្នុងកិច្ចប្រជុំទៀតផង។


យោងតាមរបាយការណ៍ គ.ជ.ប ក្នុង១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជន ដែលបានចាប់ផ្តើមឡើងកាលពី ថ្ងៃទី ៣០ ខែមេសា មានគណបក្សនយោបាយចំនួន២០ បានមកដាក់ ពាក្យនៅគ.ជ.ប ដែលក្នុងចំណោមនោះមានគណបក្ស ចំនួន ៥ ត្រូវបានទទួលស្គាល់រួចរាល់ ដោយឡែកគណបក្ស១៥ផ្សេងទៀត កំពុងត្រួតពិនិត្យដោយ គ.ជ.ប ហើយនៅថ្ងៃទី ២១ ខែឧសភា ខាងមុខជាថ្ងៃចុងក្រោយបំផុតដែល គ.ជ.ប នឹងសម្រេចចុង ក្រោយថា តើនឹងមានគណបក្សនយោបាយចំនួនប៉ុន្មាន ពិតប្រាកដដែលនឹងបានគ.ជ.ប ទទួលស្គាល់ជា ផ្លូវការ ហើយមានសិទ្ធ ចូលរួមប្រកួតក្នុ ងការបោះឆ្នោត នាខែកក្តដាខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation