ព័ត៌មានជាតិ

សិស្ស អនុវិទ្យាល័យ វិទ្យាល័យ ត្រូវបានទទួល ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីរក្សានូវ អាយុជីវិត 

image

សិស្សានុសិស្សអនុវិទ្យាល័យចំការកៅស៊ូស្នួល  បានទទួលការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកលេខ៤៤ អនក្របក នាព្រឹកថ្ងៃទី០៦  ធ្នូ  ២០១៨   ស្ថិតភូមិក្បាលដ្នួលស្រុកស្នួលខេត្តក្រចេះ។

លោក កែវ ពិណូ អធិការរង ទទួលសណ្តាប់ធ្នាប់​នៃអធិការដ្ឋាននគរបាលស្រុកស្នួល​ បានអោយដឹងថា ក្នុងការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក​ នេះ គឹគោលបំណងចង់អោយក្មួយៗសិស្សានុសិស្ស យល់ពីច្បាប់ចរាចរណ៍  គោរពច្បាប់ចរាចរណ៍ ព្រោះបច្ចុប្បន្ន ប្រទេសយើង កំពុងតែអភិវឌ្ឍន៍ នូវហេដ្ឋារេចនា សម្ព័ន្ដផ្លូវថ្នល់ខ្វាត់ខ្វែងតូចចក្រយានយន្ត រថយន្ត សម្បូរ  គ្រួសារមានជីវភាពធូរធា  ដូច្នេះក្មួយៗ  ត្រូវ បើកបរត្រូវពាក់មួកសុវត្តិ ភាពការពារ  ដាក់ខ្សែក្រវ៉ាត់ មិនត្រូវថ្វេសប្រហែស  ដោយប្រការណារមួយនោះ  ត្រូវស្រលាញ់អាយុជីវិតខ្លួនឯង និងសង្គមគ្រួសារ។

លោកអធិការរង បានបន្ថែមទៀតថា  មិនតែប៉ុណ្ណោះ  មន្ត្រីជំនាញបានចែកជូននូវ  ច្បាប់ស្ដីពី   អនុក្រិត្យលេខ​ ៤៤​ អនក្របក​ .ដល់សិស្ស​​បានចំនួន​ ៣៧៣​ នាក់​​ ស្រី​ ១៨៨​នាក់​នៅ​ សាលា​រៀន​អនុវិទ្យាល័យ​ចំការ​កៅស៊ូ​ ក្នុងចំណោម អនុវីទ្យាល័យ ៦ និងវិទ្យាល័យ មួយ ក្នុងស្រុកស្នួល ដើម្បីអោយក្មួយៗឆាប់ចាំឆាប់ចេះនិងឆាប់យល់។

ក្នុងនោះផងដែរ  លោក ហុង ជំនិត នាយកសាលា វិទ្យាល័យ  បានថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុត ដល់កម្លាំងនគរបាលស្រុក អភិបាលនៃស្នួល  ជាពិសេសលោក ឧត្ដមសេនីយ៍ទោ  លន់ សុផាត  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ  ដែលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់សុខសុវត្តិភាព ដល់ក្មួយៗ  សិស្សានុសិស្ស និង ជម្រុញអោយមន្ត្រីជំនាញ ផ្ដល់នូវការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកក្នុង១ខែម្ដង ។ដោយ÷ នាង  ចាន់ថា