ប្រជាកសិករ ស្រែកយំ ព្រោះស្រូវប្រាំងរលួយស្ទើរទាំងស្រុងក្នុងសង្កាត់រការកណ្ដាល
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ (ព័ត៌មានបឋម) ស្រូវប្រាំងរបស់ប្រជាកសិករ៦៥០ហិចតា ត្រូវបានលិចលុងទាំងស្រុង ក្នុងរយះពេល៩ថ្ងៃ បន្ទាប់ពីមានភ្លៀងធ្លាក់ បន្តបន្ទាប់ នៅក្នុងភូមិរការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

អាជ្ញាធរ សង្កាត់ រការកណ្ដាល ក្រុងក្រចេះ បានសហការគ្នារកមាស៊ីនមកបូមទឹករំដោះទឹកចេញពីស្រែប្រាំងរបស់កសិករ ដើម្បីជួយសង្គ្រោះ បឋម កាលពីថ្ងៃទី០៥ ធ្នូ ឆ្នាំ២០១៨ ។

បើយោងតាមប្រភពពីប្រជាកសិករ ដែលស្រូ វប្រាំងរបស់ពួកគាត់រងគ្រោះនោះមានចំនួន៦៥០ហិចតាក្នុងសង្កាត់នេះ ។ ពួកគាត់បន្តថា មាស៊ីនបូមទឹកនេះ គឹបានខាងមន្ទីរធនធានទឹកឧតុនិយមខេត្តក្រចេះជួយដល់ប្រជាកសិករ កុំអីមិនដឹងថាស្រូវនេះនិងក្លាយទៅជាដើមស្មៅដែលរលួយទៅជីបាត់ទៅហើយ ។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation